សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្តប្រមាណ ១៩៥០នាក់ ក្នុងនោះទេសចរបរទេសចំនួន ៣៨នាក់
ចំពោះសភាពការណ៍រួមនៃការងារទេសចរណ៍ គឺមានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍ខេត្តបានរួមសហការជាមួយអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យតាមដានតាមបណ្ដាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ឃើញថា បងប្អូនមានការចូលរួមយកចិត្តទុកដាក់លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដោយរៀបចំឱ្យមានទឹកអាកុលលាងដៃ និងជែលដាក់នៅមុខច្រកទ្វារចេញចូលនៃមូលដ្ឋានអាជីវកម្មរបស់ខ្លួន ហើយបុគ្គលិកដែលបម្រើការងារ ពិសេសអ្នកលើកម្ហូបអាហារ មានពាក់ម៉ាស់ និងមានអនាម័យ។ សណ្ដាប់ធ្នាប់ ក៏ដូចជាបរិស្ថាននៃការរៀបចំចំណតរៀបរយបានល្អប្រសើរ។