សាលាទេសចរណ៍បាយ ខេត្តសៀមរាប រួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សលើវិស័យទេសចរណ៍
(សៀមរាប)៖ នាថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ សហការជាមួយសាលាទេសចរណ៍បាយ ខេត្តសៀមរាប រៀបចំពិធីចែកវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដល់សិស្សសាលាបាយ ជំនាន់ទី១៧ ឆ្នាំសិក្សា២០១៨-២០១៩ ក្រោមអធិបតីភាពឯកឧត្ដម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម ទា សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
សិស្សសាលាបាយដែលបានបញ្ចប់ការសិក្សា និងទទួលបានវិញ្ញាបនបត្រនេះ មានចំនួនសរុប ១៤៩នាក់ (ស្រី១០២នាក់) ក្នុងនោះ រួមមាន ជំនាញការិយាល័យជួរមុខចំនួន ២១នាក់ ជំនាញអាហារ និងភេសជ្ជៈចំនួន ៤៧នាក់ ជំនាញគេហកិច្ចចំនួន ២៥នាក់ ជំនាញចុងភៅចំនួន ៤៨នាក់ និងជំនាញកែសម្ផស្សចំនួន ០៨នាក់។
សិក្ខាកាមទាំង ១៤៩នាក់នេះ នឹងក្លាយជាធនធានមនុស្សដ៏សំខាន់សម្រាប់ចូលរួមគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍នៅតំបន់សៀមរាប-អង្គរ ក៏ដូចជាកម្ពុជាទាំងមូល។