​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ប្រារព្ធ​ពិធី​បុណ្យចូលឆ្នាំ​២​០​២​៣​ ​រយៈពេល​ប្រាំ​បី​ថ្ងៃ​នៅ​ខេត្ត​សៀមរាប​

សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ (​ស​.​ស​.​យ​.​ក​.) ​ខេត្ត​សៀមរាប​ ​ពីម្សិលមិញ​បាន​ចាប់ផ្ដើម​ប្រារព្ធ​ពិធីបុណ្យ​អប​អរសាទរ​ចូលឆ្នាំ​សាកល​២​០​២​៣​ ​នៅ​តាម​បណ្ដោយ​ដងស្ទឹង​សៀមរាប​ ​ខេត្ត​សៀមរាប​។​ ​ពិធីបុណ្យ​នេះ​មាន​រយៈពេល​ប្រាំ​បី​ថ្ងៃ​ ​គឺ​ចាប់ពី​ថ្ងៃម្សិលមិញ​រហូតដល់​ថ្ងៃ​ទី​១​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៣​។​

​លោក​ ​លី​ ​វណ្ណៈ​ ​នាយក​រដ្ឋបាល​ខេត្ត​សៀមរាប​ ​បាន​ប្រាប់​កាសែត ​ខ្មែរ​ថា​ម​ស៍ ​ពីម្សិលមិញ​ថា​ ​សហភាព​
សហ​ព័ន្ធ​យុវជន​កម្ពុជា​បាន​សហការ​ណ៍​ជាមួយ​រដ្ឋបាល​ខេត្ត​សៀមរាប​រៀបចំ​ប្រារព្ធ​ពិធី​តាម​ទី​សាធារណៈ​ ​ដើម្បី​ស្វាគមន៍​ពិធី​បុណ្យណូអែល​ ​និង​អប​អរសាទរ​ការ​ចូល​មកដល់​ឆ្នាំ​
២​០​២​៣​ ​ដោយ​សង្ឃឹម​ថា​ព្រឹត្តិការណ៍​នេះ​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មកលេង​ក​ម្សាន្ត​១​៧​ម៉ឺន​នាក់​។​

​លោក​បន្ត​ថា​ ​ឆ្នាំនេះ​រដ្ឋបាល​ខេត្ត​សៀមរាប​មាន​ការរៀបចំ​កម្មវិធី​ក​ម្សាន្ត​ជាច្រើន​ ​ដូចជា​ការ​តាំង​ពិព័រណ៍​ ​ការ​ជិះទូក​ក​ម្សាន្ត​តាម​ដងស្ទឹង​សៀមរាប​ ​ផ្សារ​ទឹក​ ​ការ​ប្រគំ​ត​ន្រ្តី​ស្គរដៃ​ជាដើម​ ​ដែល​កម្មវិធី​ទាំងនេះ​ត្រូវ​បាន​រៀបចំ​នៅ​បរិវេណ​សួនច្បារ​ព្រះរាជដំណាក់​ ​និង​តាម​បណ្ដោយ​ស្ទឹង​សៀមរាប​។​

​លោក​បន្ថែម​ថា​៖​ ​«​ភ្ញៀវ​ទាំងអស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ដោយសេរី​ក្នុង​ស្វែងយល់​ពី​វប្បធម៌​ ​ទំនៀប​ទម្លាប់​ ​ប្រពៃណី​របស់​ប្រជាជន​ខ្មែរ​។​ ​ជាពិសេស​ព្រឹត្តិការណ៍​នេះ​វា​នឹង​ចូលរួម​លើក​ក​ម្ពស់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​ ​តាមរយៈ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​មក​ចូល​រួម​អប​អរសាទរ​ពិធី​បុណ្យចូលឆ្នាំ​២​០​២​៣​ ​ដែល​មាន​រយៈពេល​ដល់​ទៅ​ប្រាំ​បី​ថ្ងៃ​»​។​

​ជាមួយគ្នា​នេះ​ ​រដ្ឋបាល​ខេត្ត​សៀមរាប​ស្នើ​ឱ្យ​ម្ចាស់​អាជីវកម្ម​ទាំងអស់​កុំ​ដំឡើងថ្លៃ​បន្ទប់​ស្នាក់​ហួសហេតុ​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ​ ​និង​ដើម្បី​ស្ថេរ​ភាព
​វិ​ស​័​យ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​ជាដើម​។​

​ក្រៅពី​ពិធីបុណ្យ​ខាងលើ​ ​ខេត្ត​សៀមរាប​កំពុង​ត្រៀម​ខ្លួន​សម្រាប់​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយទៀត​ ​គឺ​ការ​ប្រារព្ធ​ព្រឹត្តិការណ៍​អង្គរ​ស​ង្រ្កាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ដែល​ផ្អាក​រយៈពេល​បួន​ឆ្នាំ​ដោយសារតែ​បញ្ហា​ជំងឺ​កូ​វី​ដ​-​១​៩​ ​ខណៈ​រដ្ឋបាល​ខេត្ត​សៀមរាប​កំពុង​គិតគូរ​ពី​ការរៀបចំ​សណ្ដាប់ធ្នាប់​និង​លំ​ហូរ​ចរាចរណ៍​កុំ​ឱ្យ​កក​ស្ទះ​។​

​លោក​ ​សុខ​ ​សប្បាយ​ណា​ ​ប្រធាន​ក្រុម​ប្រតិបត្តិ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ ​បាន​ឱ្យ​ដឹង​ថា​ ​អង្គរ​ស​ង្រ្កាន្ត​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​៤​ ​ដល់​ថ្ងៃ​ទី​
១​៦​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ក្នុង​បរិវេណ​រមណីយដ្ឋាន​អង្គរ​ ​ដើម្បី​ចូលរួម​បំ​ផុសគំនិត​ស្មារតី​ប្រជាជន​កម្ពុជា​ពី​មោទកភាព​ ​ការ​ស្រឡាញ់​វប្បធម៌​ ​និង​ទំនៀមទម្លាប់​ដែល​ជា​អត្តសញ្ញាណ​ជាតិ​។​


​លោក​បន្ត​ថា​ ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ក្នុងឆ្នាំនេះ​នឹង​មាន​លក្ខណៈ​កាន់តែ​លេចធ្លោ​ជាង​បណ្ដា​ឆ្នាំមុន​ៗ​ ​ដោយមាន​ការ​ប្រមូលផ្ដុំ​នូវ​កម្មវិធី​ព្រឹត្តិការណ៍​ ​ក៏ដូចជា​តួអង្គ​និមិត្តរូប​
សំខាន់​ៗ​​ជាច្រើន​ដែល​ឆ្លុះបញ្ចាំង​តាមរយៈ​កម្មវិធី​ដែល​បាន​កំណត់​។​

​លោក​ ហូ ​វ​ណ្ឌី ​ទីប្រឹក្សា​សភា​ពាណិជ្ជ​កម្ពុជា​និង​ទីប្រឹក្សា​សមាគម​ន៍​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ព្រឹត្តិការណ៍​ដែល​អាជ្ញាធរ​ខេត្ត​សៀមរាប​កំពុងតែ​រៀបចំ​ប្រារព្ធ​ធ្វើ​ឡើង​នេះ​ ​ជា​ការ​ស្រូប​ទាញ​ទេសចរ​ក្នុងស្រុក​ ​ក៏ដូចជា​ការ​បំពេញ​ដល់​វិ​ស​័​យ​ទេស​ស​ចរ​ណ៍​ដែល​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយសារតែ​ជំងឺ​កូ​វី​ដ​-​១​៩​។​

​លោក​សង្ឃឹម​ថា​ ​ក្នុង​ឆ្នាំ​២​០​២​៣​ វិ​ស​័​យ​ទេសចរណ៍​នឹង​មាន​ការ​រីក​ចម្រើន​ឡើងវិញ​ ​ហើយ​តាមរយៈ​ព្រឹត្តិការណ៍​ដែល​អាជ្ញាធរ​កំពុងតែ​រៀបចំ​ប្រារព្ធ​នេះ​ ​ពលរដ្ឋ​ប្រាកដជា​ទទួល​បាន​ចំណូល​សេដ្ឋកិច្ច​ផ្ទាល់ខ្លួន​ ​ចំណូល​សេដ្ឋកិច្ច​គ្រួសារ​ ​និង​ចំណូល​សេដ្ឋកិច្ច​ជាតិ​។​

​លោក​បន្ត​ថា​ ​សៀមរាប​ ​ជា​ខេត្ត​មួយ​ដែល​ទទួល​ទេសចរ​ច្រើន​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ដែល​មិន​មាន​បាតុភាព​កើតឡើង​ដោយសារ​បញ្ហា​ការ​ផ្ដល់​សេវាកម្ម​ខុសប្រក្រតី​ដូច​ខេត្ត​ដទៃ​ទេ​។​ ​ដូច្នេះ​ដើម្បី​រក្សា​ទំនុក​ចិត្ត​ទេសចរ​ ​សូម​ប្រតិបត្តិ​ករ​ក្នុង​វិ​ស​័​យ​ទេសចរណ៍​គប្បី​បន្ត​អនុវត្ត​តាម​គោលការណ៍​របស់​​​ក្រសួង​ទេសចរណ៍​ ​ក៏ដូចជា​អនុសាសន៍​របស់​រដ្ឋាភិបាល​។​

​លោក​បន្ថែម​ថា​៖​ ​«​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ទៀត​ដែល​មាន​ទេសចរ​ចេញចូល​គួរ​មានការ​រក្សា​គុណភាព​សេវាកម្ម​ ​ក៏ដូចជា​ក្រម​សីលធម៌​វិជ្ជាជីវៈ​ ​ដើម្បី​ចៀសវាង​ការ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរណ៍​ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់​ទំនុក​ចិត្ត​លែង​មក​ក​ម្សាន្ត​ក្នុង​ខេត្ត​នោះ​បន្ត​ទៀត​»​៕​​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.