ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមអបអរសាទរ “ជ័យលាភីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ “ លើកទី១ ឆ្នាំ២០១៨
ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត សូមអបអរសាទរ “ជ័យលាភីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍ “ លើកទី១ ឆ្នាំ២០១៨ ទាំង ៥៤មូលដ្ឋានអាជីវកម្មទេសចរណ៍ ដែលបានទទួលបានការវាយតម្លៃជាប់ “ជ័យលាភីបដិសណ្ឋារកិច្ចល្អក្នុងវិស័យទេសចរណ៍” លើកទី១ ឆ្នាំ២០១៨ ដែលរួមមាន៖
• សណ្ឋាគារ និងសេវាស្នាក់នៅទេសចរណ៍ចំនួន៖ ២១
• ភោជនីយដ្ឋានចំនួន៖ ២០
• ទីភ្នាក់ងារទេសចរណ៍ចំនួន៖ ០៤
• ហាងស្ប៉ា និងម៉ាស្សាចំនួន៖ ០៤
• មណ្ឌលកម្សាន្ដមនុស្សពេញវ័យ៖ ០៣
• រមណីយដ្ឋានទេសចរណ៍៖ ០២
ក្នុងនោះមូលដ្ឋានអាជីវកម្មដែលទទួលបានជ័យលាភីមាន៖
ស្នាមញញឹម៣ មានចំនួន ៣៩
ស្នាមញញឹម២ មានចំនួន ១២
ស្នាមញញឹម១ មានចំនួន ៣
សូមមេត្តាចូលរួមគាំទ្រ “ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា “កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ” (Cambodia: Kingdom of Wonder-Feel the Warmth)”
“បដិសណ្ឋារកិច្ចល្អជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា”!!!