ក្រសួងទេសចរណ៍ប្រកាសឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍»

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ បានប្រកាសដាក់ឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីឆ្លើយតបទៅនឹងគន្លងប្រក្រតីភាពថ្មីនៅក្នុងស្ថានភាពនាពេលបច្ចុប្បន្ន។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបញ្ជាក់ប្រាប់ថា ការប្រកាសឱ្យអនុវត្ត «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» នេះ បានធ្វើចាប់ពីដើមខែកញ្ញា ឆ្នាំ២០២១ តទៅ។
មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បានបន្តថា «ការធ្វើបច្ចុប្បន្នភាពការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» ត្រូវបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច និងជាលក្ខណ្ឌបន្ថែមក្នុងការស្នើសុំថ្មី ឬបន្តអាជ្ញាបណ្ណទេសចរណ៍ ដោយមាន ៦១ ចំណុច ត្រូវវាយតម្លៃស្មើនឹង ៥២៥ ពិន្ទុ ក្នុងនោះពិន្ទុចាំបាច់មាន ៣៤ ចំណុច។
ដើម្បីទទួលបានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មសេវាកម្មស្នាក់នៅទេសចរណ៍ដែលអនុវត្តត្រឹមត្រូវតាម «វិធានសុវត្ថិភាពទេសចរណ៍សម្រាប់សម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍» អាជីវកម្មត្រូវទទួលបានពិន្ទុចាប់ពី ៨០% ឡើងទៅនៃពិន្ទុសរុប និងត្រូវបំពេញបានគ្រប់ចំណុចត្រូវវាយតម្លៃចាំបាច់ទាំង ៣៤ ចំណុច។
ខាងក្រោមនេះជាលិខិតបទដ្ឋានគតិយុត្តសម្រាប់អាជីវកម្មសម្រាប់សេវាកម្មស្នាក់នៅទេសចរណ៍៖

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.