ធនធានមនុស្សជាកត្តាកំណត់ក្នុងកិច្ចអភិវឌ្ឍវិស័យទេសចរណ៍

(ខេត្តព្រះវិហារ)៖ នារសៀល ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក្រសួងទេសចរណ៍ បានសហការជាមួយអង្គការ ស្វីស ខន់ថាក់ រៀបចំពិធីប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមជ័យលាភីចំនួន ៦៥រូប ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាល “កម្មវិធីបង្ហាត់ជំនាញបដិសណ្ឋារកិច្ចនៃសេវាកម្មសណ្ឋាគារ” អមដោយពិធី “បើកវគ្គបណ្តុះបណ្តាលបង្ហាត់ជំនាញបដិសណ្ឋារកិច្ចនៃសេវាកម្មសណ្ឋាគារ ជំនាន់ទី២” ក្រោមអធិបតីភាពរបស់ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

កម្មវិធីបង្ហាត់ជំនាញបដិសណ្ឋារកិច្ចនេះ រៀបចំឡើងក្នុងគោលបំណងពង្រឹងសមត្ថភាពអ្នកជំនាញទេសចរណ៍ និងគុណភាពសេវាកម្មទេសចរណ៍ ឲ្យកាន់តែមានប្រសើរឡើង ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍ ឆ្នាំ២០១៧-២០២៥។

វគ្គបណ្តុះបណ្តាលនេះ មានគ្រូជំនាញចុះបង្ហាត់បង្រៀន ទាំងទ្រឹស្តី និងអនុវត្តផ្ទាល់ដោយប្រើប្រាស់ប្រអប់បណ្តុះបណ្តាលអាស៊ាន (MRA) ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម និងបុគ្គលិកកំពុងបម្រើការងារ លើផ្នែកចំនួន០៥ រួមមាន៖ ១. សេវាកម្មប្រណីត ២. ភាពជាអ្នកមានវិជ្ជាជីវៈក្នុងវិស័យទេសចរណ៍ ៣. សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ៤. គេហកិច្ច និង ៥. ការិយាល័យជួរមុខ។

វគ្គបណ្តុះបណ្តាលខាងលើ បានប្រព្រឹត្តទៅរយៈពេល៣ខែ នៅតាមមូលដ្ឋានអាជីវកម្ម ភោជនីយដ្ឋាន ផ្ទះសំណាក់ និងសណ្ឋាគារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

សូមរំលឹកផងដែរថា កាលពីឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,២លាននាក់ ក្នុងកំណើន ១០,៧% និងរយៈពេល ០២ខែ ដើមឆ្នាំ២០១៩នេះ កម្ពុជាទទួលទេសចរអន្តរជាតិជាង ១,២លាននាក់ ក្នុងកំណើន ៩,៣% ។ ដោយឡែកព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋបានដើរកម្សាន្តទូទាំងប្រទេសរហូតដល់ជាង ៨លាននាក់ ក្នុងនោះខេត្តព្រះវិហារទទួលបានទេសចរប្រមាណ ១៥ ម៉ឺននាក់ផងដែរ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.