ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង​៖ ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន នឹង​ធ្វើឱ្យ​ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​វប្បធម៌​-​ទេសចរណ៍​ប្រទេស​ទាំង​ពីរ​កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ​

(​ភ្នំពេញ​)៖ ថ្លែង​នៅ​មុខ​រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់​ថា ឆ្នាំ​វប្បធម៌​-​ទេសចរណ៍ កម្ពុជា​-​ចិន នា​ឆ្នាំ​២០១៩​នេះ នឹង​ធ្វើឱ្យ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ ថែម​ទៀត​នាពេល​អនាគត ចាប់ពីពេលនេះ​»​។​

​ការលើកឡើង​បែប​នេះ​របស់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បាន​ធ្វើឡើង​នៅ​ព្រលប់​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១៩​នេះ នៅក្នុង​ឱកាស​ដែល​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក្នុង​ឱកាស​ផ្សព្វផ្សាយ​គោលដៅ​ទេសចរណ៍​រួមគ្នា កម្ពុជា​-​ចិន នៅ​សណ្ឋាគារ សុខា ភ្នំពេញ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក ឡ ស៊ូ​កាង រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​ទេសចរណ៍ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​, ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​, លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រមទាំង​ភ្ញៀវកិត្តិយស​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​អតីត​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ​បាន​ថ្លែង​យ៉ាង​ដូច្នេះ​៖ «​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍ កម្ពុជា​-​ចិន នា​ឆ្នាំ​២០១៩​នេះ នឹង​ធ្វើឱ្យ​ទំនាក់ ទំនង និង​កិច្ចសហប្រតិបត្តិការ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន កាន់តែ​រីកចម្រើន និង​ស៊ីជម្រៅ ថែម​ទៀត​នាពេល​អនាគត ចាប់ពី ពេលនេះ​»​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​បាន​ថ្លែង​បន្ថែមទៀតថា «​តាង​នាម​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ខ្ញុំ​មាន​សេច ក្តីសោមនស្ស​រីករាយ​ក្រៃលែង ដែល​បាន​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ទិវា ឆ្នាំ​វប្បធម៌​-​ទេសចរណ៍ កម្ពុជា​-​ចិន ដែល​ជា​កម្ម​វិធី​ដ៏​អ ធិកអធម រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ក្នុង​វិស័យ​វប្បធម៌ និង​ទេសចរណ៍​។ នៅ​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​និង​ចិន បាន​ប្រារព្ធ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍ លើក​ទី​៦០​នៃ​ការ បង្កើត​ទំនាក់ទំនង​ការទូត រវាង​ព្រះ រា ជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​សកម្មភាព​វ​ប្បធម៌ និង​សកម្មភាព​ផ្សេងៗ​ទៀត​ជាច្រើន ដើម្បី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​នេះ​»​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ក៏​បាន​បន្ថែមទៀតថា នៅក្នុង​រយៈពេល​៦០​ឆ្នាំនេះ ប្រទេស​យើង​ទាំងពីរ បាន​ជួយ​គាំទ្រ​គ្នា​ទៅ វិញ ទៅ មក​លើ​គ្រប់​រូបភាព ដើម្បី​រក្សា​សន្តិភាព ការអភិវឌ្ឍ និង​ការរីកចំរើន​លើ​គ្រប់​វិស័យ​ដែល​មាន​ផលប្រយោជន៍ ដ៏​ធំធេង​សម្រាប់​ប្រជាជន​នៃ​ប្រទេស​យើង​ទាំង​ពីរ ក៏ដូចជា​ការរួមចំណែក​កសាង​សន្តិភាព និង​វឌ្ឍនភាព​ក្នុង​តំបន់​។ កន្លងមក កម្ពុជា​និង​ចិន​បាន​ធ្វើ​ការផ្លាស់ប្តូរ​គណៈ​ប្រតិភូ​ថ្នាក់ដឹកនាំ​កំពូល និង​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត​ជាច្រើន ដើម្បី​ពង្រីក​ពង្រឹង​មិត្តភាព​ដ៏​យូរលង់​ជា​ប្រពៃណី និង​កិច្ចសហប្រតិបត្តិការ ដែល​មាន​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​ប្រជាជន និង​ប្រទេស​យើង​ទាំង​ពីរ​។​

​ជាក់ស្តែង ដំណើរ​ទស្សនៈកិច្ច​ផ្លូវការ​របស់​សម្តេច​តេជោ ហ៊ុន សែន ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅ​ប្រទេស​ចិន បាន​ទទួល​លទ្ធផល​ដ៏​ធំធេង ក្នុង​ការពង្រីក ពង្រឹង​មិត្តភាព​យ៉ាង​កក់ក្ដៅ និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ និង​មាន​ផ្លែផ្កា រវាង​ប្រទេស​យើង​ទាំង​ពីរ ហើយ «​ឆ្នាំ​វប្បធម៌​-​ទេសចរណ៍​កម្ពុជា​-​ចិន​»​ឆ្នាំ​២០១៩​នេះ ក៏​ជា​លទ្ធផល​នៃ​ការឯកភាព​រវាង​សម្ដេច​តេជោ ហ៊ុន សែន និង​ឯកឧត្តម លី ខឺ​ឈាង នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាមានិត ចិន​។ ដោយ​នៅក្នុង​ឱកាស​ទស្ស​ន​កិច្ច​នេះ​ដែរ​លោក Xi Jinping ប្រធានាធិបតី នៃ​សាធារណរដ្ឋ ប្រជាមានិត​ចិន​បាន​ប្រកាស​ផ្ដល់​ជំនួយ​ដល់​កម្ពុជា ចំនួន​៤.០០០​លាន​យ័ន និង​ទិញ​អង្ករ​ពី​កម្ពុជា ចំនួន​៤០​ម៉ឺន​តោន ក្នុង​ឆ្នាំ​២០១៩​នេះ រួម​ទាំង​ការប្ដេជ្ញា​ការពារ​មិនឲ្យ​មាន​បដិវត្ដន៍​ពណ៌ និង​ការការពារ​សុខសន្ដិភាព​នៅក្នុង​តំបន់​។​

​ទន្ទឹមនឹងនេះ​ដែរ វិស័យ​ទេសចរណ៍​កម្ពុជា​មាន​សក្ដានុពល​ធំធេង​ណាស់ ដែល​មាន​ប្រាសាទ​ជាង​១០០០​សម​នឹង​កិត្តិនាម​ជា «​ព្រះរាជាណាចក្រ​អច្ឆរិយៈ​» រួម​ទាំង​សម្បត្តិ​វប្បធម៌​អរូបី​យ និង​តំបន់​អេកូ​-​ទេសចរណ៍​សម្បូរបែប​។ រដ្ឋាភិបាល​ចិន​ក៏​បាន​រួមចំណែក​យ៉ាង​ធំធេង ជួយ​ជួសជុល​ប្រាសាទ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ជាអាទិ៍ ជួសជុល​ប្រាសាទចៅសាយទេវតា និង​ប្រាសាទតាកែវ និង​បន្ដ​ជួយ​ជួសជុល​ប្រាសាទបុរាណ​ផ្សេងៗ ទៀត ជាពិសេស​ប្រាសាទ​ព្រះវិហារ​។ សម្បត្តិ​វប្បធម៌​ទាំងអស់​នេះ​របស់​កម្ពុជា​ជា​ប្រភព​កាត់​មិន​ដាច់​ពី​ការ រីកចម្រើន​អត់​ឈប់ឈរ​នៃ​ទេសចរណ៍​កម្ពុជា​។​


​ជាក់ស្តែង​កាលពី​ឆ្នាំ​២០១៨​កន្លងមក យើង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ​៦.២​លាន​នាក់ ដែល​ក្នុងនោះ​ទេសចរ​ចិន​ប្រមាណ​១.៩​លាន​នាក់ ស្ថិត​ក្នុង​លំដាប់​លេខ​១ ទាំង​ក្នុង​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨​។ កម្ពុជា​សង្ឃឹមថា នឹង​ទទួលបាន​ទេសចរ​ចិន​ប្រមាណ​៣​លាន​នាក់ នៅ​ឆ្នាំ​២០២០ ហើយ​នឹង​កើន ដល់​៥​លាន​នាក់ នៅ​ឆ្នាំ​២០២៥ និង​ប្រមាណ​៨​លាន​នាក់​នៅ​ឆ្នាំ​២០៣០​។ ការកើនឡើង​នៃ​ទេសចរ​ចិន​មក​ទស្សនា​កម្ពុជា ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ក៏​ដោយសារ​មាន​ការហោះហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា ដោយ​ក្រុមហ៊ុន​អា កា សចរ​ចិន​ចំនួន​១២ ដែល​ក្នុង​មួយអាទិត្យ​មាន​ការហោះហើរ​មក​កម្ពុ​ជា​ចំនួន​២០៧​ជើង សរុប​ក្នុង​មួយ​ឆ្នាំ​មាន​១៥០៤​ជើង ព្រមទាំង​ថ្មីៗ​នេះ​មាន​ការហោះហើរ​ត្រង់​ពី​ប៉េកាំង​មក​ភ្នំពេញ ផងដែរ​៕​

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.