ឯកឧត្តបណ្ឌិត ថោង ខុន ឧបត្ថម្ភថវិកា៥ពាន់ដុល្លារដល់រដ្ឋបាលខេត្តកំពង់ធំ ដើម្បីគាំទ្រដល់ការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
(ភ្នំពេញ)៖ ដើម្បីជួយសម្រួលការលំបាក និងគាំទ្រដល់រដ្ឋបាលខេត្តកំពង់ធំ ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងអំឡុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នៅដើមឧសភា ឆ្នាំ២០២១នេះ ឯកឧត្តបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានឧបត្ថម្ភថវិកាចំនួន ៥ ពាន់ដុល្លារ ដល់រដ្ឋបាលខេត្តកំពង់ធំ សម្រាប់ជាជំនួយបន្ថែមក្នុងការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅទូទាំងក្រុង-ស្រុកទាំង ៩ នៃខេត្តកំពង់ធំ។
សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០ នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ១៤,៥២០ នាក់ ក្នុងនោះមានអ្នកជាសះស្បើយចំនួន ៥,៣៦៩ នាក់ អ្នកកំពុងសម្រាកព្យាបាលចំនួន ៩,០៤០ នាក់ និងអ្នកស្លាប់ចំនួន ១០៣ នាក់។ សម្រាប់ខេត្តកំពង់ធំ មានអ្នកឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ៣៦ នាក់៕