ឯកឧត្តមរដ្ឋមន្រ្តី នាយកដ្ឋានបណ្តុះបណ្តាលបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តិជំងឺឆ្លងកូវីដ ១៩ សម្រាប់រយៈពេល ០៥ ឆ្នាំ (២០២១-២០២៥)
អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី នាយកដ្ឋានបណ្តុះបណ្តាលបានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាងផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ក្នុងដំណាក់កាល និងក្រោយវិបត្តិជំងឺឆ្លងកូវីដ ១៩ សម្រាប់រយៈពេល ០៥ ឆ្នាំ (២០២១-២០២៥) ក្រោមអធិបតីភាព ឯកឧត្តម ច្រឡឹង សុមេធា អគ្គនាយរងគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាតំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ សាលាបណ្តុះបណ្តាល សមាគមឧស្សាហកម្មទេសចរណ៍ សមាជិកបណ្តាញអ្នកជំនាញ និងសាស្រ្តាចារ្យក្នុងវិស័យទេសចរណ៍ ដៃគូអភិវឌ្ឍ និងស្ថាប័នពាក់ព័ន្ធសរុប ៧៥នាក់ ។ កិច្ចប្រជុំបានគាំទ្រផែនការបណ្តុះបណ្តាលនេះដែលមានសកម្មភាពលម្អិតគ្រប់ជ្រុងជ្រោយ និងបានឯកភាពរួមគ្នាអនុវត្តអោយសម្រេចបានតាមផែនការអោយមានប្រសិទ្ឋភាពខ្ពស់ សំដៅចូលរួមសម្រេចផែនការស្តារវិស័យទេសចរណ៍ឆ្នាំ ២០២១-២០២៥។ ផែនការបណ្តុះបណ្តាលនេះមានសកម្មភាពយុទ្ឋសាស្រ្តចំនួន ០៩ សកម្មភាពការងារចំនួន ២៣ និងសកម្មភាពការងារលម្អិតចំនួន ៦៥។