ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីច្បាប់និងនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ នៅសាកលវិទ្យាល័យវេស្ទើន រាជធានីភ្នំពេញ
ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីច្បាប់និងនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ នៅសាកលវិទ្យាល័យវេស្ទើន រាជធានីភ្នំពេញ
កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម កើត ពុទ្ធវរី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំសិក្ខាសាលាបណ្តុះបណ្តាលស្តីពីច្បាប់និងនីតិវិធីនៃការតាក់តែងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ នៅសាកលវិទ្យាល័យវេស្ទើន រាជធានីភ្នំពេញ។
សិក្ខាសាលាបណ្ដុះបណ្ដាលនេះ មានរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ រៀបចំឡើងក្នុងគោលបំណង ដើម្បីជំរុញការរៀបចំបង្កើតលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ឲ្យសម្រេចបានតាមផែនការដែលបានគ្រោងទុកប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ និងដើម្បីអភិវឌ្ឍសមត្ថភាព និងចែករំលែកចំណេះដឹងអំពីច្បាប់ នីតិវិធីនៃការរៀបចំបង្កើត និងវាយតម្លៃផលប៉ះពាល់លិខិតបទដ្ឋានគតិយុត្ត ជូនមន្ត្រីចំនួន១០០រូប ជាអនុប្រធាននាយកដ្ឋាននិងប្រធានការិយាល័យនៃក្រសួង និងជាអនុប្រធានមន្ទីរនិងប្រធានការិយាល័យគ្រប់គ្រងឧស្សាហកម្មនៃមន្ទីរទេសចរណ៍រាជធានីខេត្តទាំង២៥ ដែលមានភារកិច្ចទទួលខុសត្រូវក្នុងការរៀបចំបង្កើតលិខិតបទដ្ឋានគតិយុត្តទេសចរណ៍។
ឯកឧត្តម កើត ពុទ្ធវរី បានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ច្បាប់និងលិខិតបទដ្ឋានគតិយុត្ត គឺជាទិសដៅយុទ្ធសាស្ត្រអាទិភាព សម្រាប់គ្រប់គ្រងនិងអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព បរិយាបន្ន និងអភិបាលកិច្ចល្អ ស្របតាមគោលដៅអភិវឌ្ឍប្រកបដោយនិរន្តភាពរបស់ អង្គការសហប្រជាតិ (SDGs) និងបានកំណត់ក្នុងគោលនយោបាយជាតិលើវិស័យទេសចរណ៍ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍ ឆ្នាំ២០១២-២០២០ ផងដែរ។