ឯកឧត្តម គង់ សូលីដា និងលោកជំទាវ បរិច្ចាគថវិកា ២លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន ទិញវ៉ាក់សាំងកូវីដ-១៩
(ភ្នំពេញ)៖ ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាល ក្រសួងទេសចរណ៍ និងលោកជំទាវ អៀង គឹមស្រេង ព្រមទាំងបុត្រ បរិច្ចាគថវិកាចំនួន ២លានរៀល ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។
ការចូលរួមបរិច្ចាគនេះ បានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្របពេលដែលជំងឺកូវីដ១៩ បានឆ្លងចូលដល់សហគមន៍កម្ពុជា។