ឯកឧត្តម ណេប សាមុត ដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ ជួបប្រជុំពិភាក្សាជាមួយក្រុមជំនួយការបច្ចេកទេសនៃគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា
នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សហកម្មទេសចរណ៍ ដឹកនាំក្រុមការងារបច្ចេកទេសនៃក្រសួងទេសចរណ៍ ជួបប្រជុំពិភាក្សាជាមួយក្រុមជំនួយការបច្ចេកទេសនៃគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម រស់ សាលីន តំណាងគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ដើម្បីបង្ហាញពីស្ថានភាពបច្ចុប្បន្ន និងវិធានការនានារបស់ក្រសួងទេសចរណ៍ក្នុងបរិបទនៃការរីករាលដាលជំងឺឆ្លងកូវីដ១៩។ គណៈកម្មការទី៧ នៃរដ្ឋសភា គាំទ្រលើរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រសួងទេសចរណ៍ និងវិធានការសុវត្ថិភាពទេសចរណ៍ដែលបានដាក់ចេញក្នុងដំណាក់កាលជំងឺឆ្លងកូវីដ១៩ ព្រមទាំងគាំទ្រនឹងផ្តល់ការសហការជាមួយក្រសួងទេសចរណ៍លើការរៀបចំឱ្យមានផែនទីចង្អុលផ្លូវស្តារវីស័យទេសចរណ៏ក្រោយវិបត្តិជំងឺឆ្លងកូវីដ១៩ Roadmap post COVID-19 ឱ្យបានទាន់ពេលវេលា។ ទន្ទឹមនឹងនោះ គណៈកម្មការទី៧ នៃរដ្ឋភា បានស្នើឱ្យក្រសួងទេសចរណ៍ត្រូវគិតគូរធ្វើយ៉ាងណា អំពីការរៀបចំយុទ្ធសាស្រ្តធានានូវ ជំនឿទុកចិត្តសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ (Confidence) មកទស្សនាកម្ពុជា បាន។