ឯកឧត្តម ថោង ខុន ផ្ដល់អគារមន្ទីរពិសោធន៍មួយខ្នង ដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក
ឯកឧត្តម ថោង ខុន ផ្ដល់អគារមន្ទីរពិសោធន៍មួយខ្នង ដល់មន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក
(កំពង់ធំ)៖ ក្រោមការឧបត្ថម្ភរបស់សប្បុរសជន មន្ទីរពិសោធន៍មួយខ្នងនៅមន្ទីរពេទ្យបង្អែកស្រុកបារាយណ៍-សន្ទុក ខេត្តកំពង់ធំ ត្រូវបានរៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ធំ នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩។
អគារមន្ទីរពិសោធន៍នេះមានទំហំ ១៨.២x៦.២ម៉ែត្រ ប្រក់ក្បឿង កម្ពស់មួយជាន់ បែងចែកជា ៦បន្ទប់ ដែលនឹងបញ្ចប់ការសាងសង់ជាស្ថាពរនៅដើមខែមករា ឆ្នាំ២០២០។
គម្រោងសាងសង់នេះមន្ទីរពិសោធន៍នេះជាជំនួយឧបត្ថម្ភរបស់សប្បុរសជន តាមរយៈឯកឧត្តម ថោង ខុន។
មន្ទីរពិសោធន៍នេះនឹងក្លាយជាកន្លែងដ៏សំខាន់ក្នងការពិនិត្យ វិភាគឈាម លាមក កំហាក រកមេរោគ និងជំងឺផ្សេងៗរបស់អ្នកជំងឺ ហើយក៏ជាកន្លែងរក្សាទុកឈាមសម្រាប់ជួយសង្គ្រោះអ្នកជំងឺផងដែរ៕