ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប
កាលពីព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងសិក្សារៀបចំផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំពេញអង្គរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលការគាំពារ និងអភិវឌ្ឍន៍តំបន់ប្រវត្តិសាស្ត្រអង្គរ (ICC-Angkor) បង្ហាញពី សេចក្ដីព្រាងផែនការមេអភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាប។ សេចក្ដីព្រាងផែនការមេសម្រាប់អភិវឌ្ឍវិស័យទេសចរណ៍ខេត្តសៀមរាបនេះត្រូវបានគាំទ្រដោយ ICC-Angkorទាំងស្រុង។ សូមជម្រាបថា ផែនការមេនេះរៀបចំឡើង និងដាក់ទិសដៅខេត្តសៀមរាប ជាគោលដៅទេសចរណ៏គុណភាព (alternative tourism) សម្រាប់រយៈពេល១៥ឆ្នាំ (២០២០-២០៣៥) ដោយផ្អែកលើអភិក្រមជាគោលចំនួន០២៖ទី១. ការគ្រប់គ្រងប្រកបដោយនិរន្តរភាពទៅលើសម្បត្តិបេតិកភណ្ឌទាំងរូបិយ និងអរូបិយ ទី២. ការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្ន ដែលមានការគិតគូរដល់ផលប្រយោជន៍សេដ្ឋកិច្ច និងសង្គមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។ អភិក្រមទាំងពីរនេះតម្រូវឱ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាបាននូវការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពនៅខេត្តសៀមរាប ដោយឈរលើទស្សនទាន “អភិរក្សដើម្បីអភិវឌ្ឍ អភិវឌ្ឍដើម្បីអភិរក្ស”។