ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនៈការងារ និងទិសដៅបន្តរបស់នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍
ឯកឧត្តម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំតាមដានវឌ្ឍនៈការងារ និងទិសដៅបន្តរបស់នាយកដ្ឋានផែនការអភិវឌ្ឍន៍ទេសចរណ៍ ក្នុងនោះឯកឧត្តមអគ្គនាយកបានឯកភាពលើទិសដៅឆមាសទី៤ ឆ្នាំ២០២០ និងឆ្នាំ២០២១របស់នាយកដ្ឋានរួមមាន:
១.Mid-term review ផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានីខេត្ត២០១៩-២០២៣ និងទិសដៅថ្នាកខេត្តចូលរួមស្តារវិស័យទេសចរណ៍ក្នុងដំណាក់កាលកូវីដ-១៩
២.សិក្សាពីផលប៉ះពាល់បណ្តាលមកពីវិបត្តិកូវីដ-១៩លើ ១)ឥរិយាបថនៃការធ្វើដំណើរទេសចរណ៍ផ្ទៃក្នុង ២)បម្រែបម្រួលកម្លាំងពលកម្មទេសចរណ៍ក្នុងខេត្តសៀមរាប ៣) សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ភូមភាគឦសាន្ត ៤) សេវាកម្មសណ្ឋាគារនៅតំបន់ឆ្នេរសមុទ្រ
៣.ការងារសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ GMS, STC, MTCO, និង CLV-DTA
៤.ការកសាងផែនការយុទ្ធសាស្ត្រជាតិទេសចរណ៍ ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍សៀមរាប មណ្ឌលគិរី និងខេត្តកែប
៥.វាយតម្លៃសមិទ្ធផលរបស់ក្រសួងទេសចរណ៍ក្នុងការអនុវត្តិនូវផែនការជាតិនានា
៦.ការរៀបចំផែនការយុទ្ធសាស្ត្រទេសចរណ៍ជនជាតិដើមភាគតិច ចងក្រងសៀវភៅភូមិសាស្ត្រ ទេសចរណ៍ កម្មវិធីបណ្តុះបណ្តាលយុវជនបន្តវេនអេកូទេសចរណ៍
៧.ការងារពង្រឹងរចនាសម្ព័ន្ធការងារផ្ទៃក្នុងរបស់នាយកដ្ឋាន។