ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹង ជាតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបេីកសម្ភោធព្រឹត្តិការណ៍តាំងពិព័រណ៌ ម្ហូបអាហារ
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹង ជាតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបេីកសម្ភោធព្រឹត្តិការណ៍តាំងពិព័រណ៌
ក្រសួងទេសចរណ៍ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ នឹង ជាតំណាងដ៍ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញចូលរួមជាអធិបតី ក្នុងពិធីបេីកសម្ភោធព្រឹត្តិការណ៍តាំងពិព័រណ៌ ម្ហូបអាហារ និង សណ្ឋាគារ (Angkor Food + Hotel 2019) រយៈពេល៣ថ្ងៃ ពីថ្ងៃទី ១០ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩ នៅសាលសន្និសីទសណ្ឋាគារ សុខាសៀមរាប ខេត្តសៀមរាប ពីកម្មវិធីនេះមានការចូលរួមសហការ រៀបចំឡើងដោយក្រុមហ៊ុន AMB Tarsus Event Group សហព័ន្ធទេសចរណ៍កម្ពុជា សមាគមចុងភៅកម្ពុជា សមាគមសណ្ឋាគារកម្ពុជា សមាគមភោជនីយដ្ឋានកម្ពុជា ដែលមាន ១៥០ក្រុមហ៊ុន មកពី១៦ប្រទេស (មានជាង១៥០ ស្តង់) និងសហការគាំទ្រពីស្ថាប័ន ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប ។ តាមរយៈព្រឹត្តិការណ៍ពិព័រណ៌នេះ មាន ដូចខាង ក្រោម៖ - ស្តង់ពិព័រណ៌ម្ហូបអាហារ និងការប្រឡងប្រជែងធ្វើម្ហូប (Angkor Build Challenge,2019) ដែលមាន១១វិញ្ញាសារ និង មាន៦១ក្រុម ចូលរួមប្រឡងប្រណាំង
- ស្តង់ពិព័រណ៌ផលិតផលម្ហូបអាហារ និងភេសជ្ជៈ - ស្តង់ពិព័រណ៌សម្ភារៈប្រើប្រាស់ក្នុងសណ្ឋាគារ តាមរយៈពិព័រណ៌នេះផងដែរ បានបង្ហាញនូវ ផលិតផលទេសរណ៍ ថ្មីៗដ៏សំបូរបែប ដែលជាការបញ្ចេញស្នាដៃ ធ្វើម្ហូបអាហារតាមបែប ប្រពៃណីខ្មែរ ជាពិសេស (នំបញ្ចុកខ្មែរ) និងម្ហូបអាហារខ្មែរប្លែកៗនៅក្នុង ខេត្តសៀមរាបរបស់យើង។ ក្នុងនាមក្រសួងទេសចរណ៍ ឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរសុំឱ្យមាន ព្រឹត្តិការណ៍ បែបម្ហូបអាហារ និងសណ្ឋាគារនេះ បន្តមានជារៀងរាល់ឆ្នាំ និងខិតខំស្រាវជ្រាវម្ហូបខ្មែរ និងផលិតខ្មែរបន្ថែមទៀត ដើម្បីបម្រើឱ្យវិស័យទេសចរណ៍ ក្នុងន័យ ទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនា កម្ពុជា កាន់តែច្រើនថែមទៀត ។