ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន
នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ - ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍, ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និង ឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ រវាងក្រសួងទេសចរណ៍ និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណិត និងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការក្រោមឱវាទក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន។
—
At the Ministry of Post and Telecommunications on 31 October, 2023 – His Excellency Mr. SOK Soken, Minister of Tourism, and His Excellency Mr. CHEA Vandeth, Minister of Post and Telecommunications and His Excellency Mr. NETH Pheaktra, Minister of Information, presided over the signing ceremony of the Memorandum of Understanding between the Ministry of Tourism and the Ministry of Post and Telecommunications, on the cooperation in telecommunications, the launch of verify.gov.kh for document verification, internet connection, and organization of digital skills training for civil servants under the Ministry of Tourism and Ministry of Information.