ឯកឧត្តម សំ វុទ្ធា និងលោកជំទាវ បរិច្ចាគថវិកាចំនួន ៣០០ដុល្លារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩
(ភ្នំពេញ)៖ ឯកឧត្តម សំ វុទ្ធា អគ្គនាយករង រដ្ឋបាល និង ហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ និងលោកជំទាវ ឈុន សុកញ្ញា បរិច្ចាគថវិកាចំនួន ៣០០ដុល្លារ(បីរយដុល្លារអាមេរិក)ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ សម្រាប់ចាក់ជូនប្រជាពលរដ្ឋដោយឥតគិត
ថ្លៃ។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃ ជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់៕