​១​០​ចំណុច​ដែល​ល្អ​បំផុត​ដែល​ត្រូវធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ដំណើរ​ទេសចរណ៍​បន្ទាប់​របស់​អ្នក​

ចាប់ពី​រមណី​ដ្ឋា​ន​បុរាណ​ ​រហូតដល់​ការ​ជិះទូក​ក​ម្សាន្ត​តាម​ដងទន្លេ​ ​រហូតដល់​ហែលទឹក​ជាមួយ​ដំរី​ ​ដំណើរ​កំសាន្ត​កំពូល​ៗ​ ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាំងនេះ​ ​នឹង​ធ្វើ​ឱ្យ​អ្នក​កក់​ជើង​ហោះហើរ​ទៅកាន់​ប្រទេស​កម្ពុជា​។​

​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដ៏​គួរ​ឱ្យ​ទាក់ទាញ​មួយ​ដែល​មាន​ភាព​ល្បីល្បាញ​ខាង​វប្បធម៌​ដ៏​រស់រវើក​ដែល​ភាគច្រើន​ទាក់ទង​នឹង​សាសនា​ ​និង​កន្លែង​ទាក់ទាញ​ធម្មជាតិ​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​លើ​ពិភពលោក​។​ ​ដំណើរ​ទេសចរណ៍​ទៅកាន់​ប្រទេស​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ​មួយ​នេះ​ ​នឹង​ធ្វើ​ឱ្យ​អ្នកទស្សនា​ចាប់អារម្មណ៍​ខ្លាំង​ ​ព្រោះ​មាន​ទេសភាព​អស្ចារ្យ​ជាច្រើន​សម្រាប់​ការ​ទស្សនា​ដ៏​រីករាយ​របស់​អ្នកទេសចរ​ ​និង​បង្កើត​នូវ​អនុ​ស្សា​វ​រី​យ៍​ជាច្រើន​។​

ពី​ការ​ទស្សនា​ប្រាសាទ​ផ្សេងៗ​ក្នុង​បរិ​វេន​អង្គរវត្ត​ ​រហូតដល់​ការ​ភ្លក់​រសជាតិ​ម្ហូប​ក្នុងស្រុក​ផ្សេងៗ​ ​ការ​ដើរ​ទិញ​ឥវ៉ាន់​នៅ​ផ្សារ​ ​និង​ការ​ហែលទឹក​ជាមួយ​សត្វ​ដំរី​ (​និង​អ្វីៗ​ជាច្រើន​ទៀត​) ​ដែល​នេះ​គឺជា​ចំណុច​កំពូល​មួយ​ចំនួន​ដែល​ត្រូវធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ពេល​ទៅ​ទស្សនា​និង​ទទួលយក​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​។​

​១​០​. ​ទស្សនា​រមណី​ដ្ឋា​ន​បុរាណ​អង្គរ​ ​និង​មើល​ប្រាសាទ​ល្បី​ៗ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​
​រមណី​ដ្ឋា​ន​បុរាណ​អង្គរ​ ​គឺជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេស្កូ ​ជា​កន្លែង​ដែល​ភ្ញៀវ​ទេសចរ​ដែល​មកលេង​ប្រទេស​កម្ពុជា​ ​ដាច់ខាត​ត្រូវតែ​ទស្សនា​។​ ​រមណី​ដ្ឋា​ន​នេះ​មាន​ភាព​ល្បីល្បាញ​នៃ​ក្រុង​ដែល​កប់​បាត់​ក្នុង​សតវត្សរ៍​ទី​១​២​របស់​ប្រាសាទអង្គរវត្ត​ ​ដែល​ជា​ប្រាសាទ​ដ៏​ធំ​ ​និង​ល្បីល្បាញ​បំផុត​របស់​ពិភពលោក​ ​ដែល​ជា​រមណី​ដ្ឋា​ន​សម្បូរ​ដោយ​ប្រាសាទ​គួរ​ឱ្យ​ចាប់អារម្មណ៍​ជាច្រើន​។​

​ប្រាសាទបុរាណ​ជាច្រើន​នៃ​ទីក្រុង​អង្គរ​ត្រូវ​បាន​រក​ឃើញ​នៅ​ទីនេះ​ ​រួម​ទាំង​កន្លែង​ទាក់ទាញ​ទេសចរណ៍​កំពូល​ៗ​ផ្សេងទៀត​របស់​កម្ពុជា​ ​ដូចជា​ប្រាសាទ​តា​ព្រហ្ម​ ​ដែល​មាន​ភាព​ល្បីល្បាញ​ដោយសារ​ខ្សែភាពយន្ត​ ​Tomb​ ​Raider​ ​និង​ប្រាសាទ​បាយ័ន​ដ៏​អស្ចារ្យ​នៅ​ក្នុង​ទីក្រុង​ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​កំផែង​។​ ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ដើម្បី​បម្រើ​ដល់​ភ្ញៀវ​ទេសចរ​នៅ​ក្នុង​រមណី​ដ្ឋា​ន​អ​ច្ឆរិយៈ​និង​បទពិសោធន៍​ដ៏​អស្ចារ្យ​នៃ​កន្លែង​ប្រវត្តិសាស្ត្រ​នេះ​។​

​៩​. ​ជិះទូក​តាម​ដង​ទន្លេមេគង្គ​ទស្សនា​សត្វ​ផ្សោត​
​ទន្លេមេគង្គ​ជា​រមណី​ដ្ឋា​ន​លើ​ផ្ទៃ​ទឹក​ប្រវត្តិសាស្ត្រ​និង​សម្បូរទៅដោយ​ទេសភាព​នានា​ ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​គួរ​ស្វែងរក​។​ ​ទទួល​បាន​បទពិសោធន៍​ដ៏​ល្អ​បំផុត​នៃ​ទន្លេ​នេះ​ដោយ​ជិះទូក​របស់​ពលរដ្ឋ​ខ្មែរ​ក្នុងស្រុក​ពី​ភ្នំពេញ​ទៅ​សៀមរាប​។​ ​នៅតាមផ្លូវ​ធ្វើដំណើរ​ក​ម្សាន្ត ​យើង​រីករាយ​នឹង​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នៃ​ទេសភាព​បៃតង​ ​និង​អារម្មណ៍​រំភើប​នៃ​ការ​ទស្សនា​សត្វ​ផ្សោត​តាម​ដង​ទន្លេមេគង្គ​ដែល​ហែល​នៅក្បែរ​ ​និង​ប្រលែង​លេង​ក្នុង​ជម្រក​ធម្មជាតិ​របស់​វា​។​

​ការ​ជិះទូក​ក​ម្សាន្ត​ក្លាយ​ជា​បរិយាកាស​ដ៏​ស្រស់ស្រាយ​នៅ​ពេលថ្ងៃ​លិច​ ​ដោយសារ​ទិដ្ឋភាព​នៅ​ជើងមេឃ​មាន​លក្ខណៈ​ដ៏​ពិសិដ្ឋ​។​ ​ជាមួយនឹង​កា​មេ​រ៉ា​នៅ​ជាប់នឹង​ដៃ​ ​យើង​អា​ចចាប់​យក​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​នេះ​ទុកជា​អនុ​ស្សា​វ​រី​យ៍​។​

​៨​.​ទស្សនាការ​សម្តែង​របាំ​អប្សរា​
​ការ​សម្តែង​របាំ​អប្សរា​ ​គឺជា​ការ​បង្ហាញ​វប្បធម៌​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ដែល​ផ្តល់​នូវ​ទស្សនវិស័យ​ពិសេស​លើ​វប្បធម៌​កម្ពុជា​។​ ​របាំ​វប្បធម៌​ដ៏​ល្បី​ ​ឬ​ហៅ​ម្យ៉ាងទៀត​ថា​ ​របាំ​ខ្មែរ​ ​បាន​រស់រាន​មានជីវិត​ជាច្រើន​សតវត្ស​មក​ហើយ​ ​ដោយមាន​ប្រភព​ដើម​របស់​វា​ទាក់ទង​នឹង​ទេវកថា​របស់​ព្រះ​។​


​បន្ទាប់ពី​ការ​កែប្រែ​ជាបន្តបន្ទាប់​ដើម្បី​ឱ្យ​មាន​ភាព​ទាក់ទាញ​នោះ​ ​របាំ​ខ្មែរ​មាន​ភាព​រីករាយ​ក្នុង​ការ​ទស្សនា​ ​ជាមួយនឹង​សំលៀកបំពាក់​ដ៏​ទាក់ទាញ​ ​និង​ការ​សម្តែង​ល្ខោន​ដែល​ធ្វើ​អោយ​អ្នកទស្សនា​ចាប់ចិត្ត​ទស្សនា​ដោយ​មិន​ព្រិច​ភ្នែក​។​

​៧​. ​ការ​សម្រាក​លំហែ​រ​នៅ​លើ​ឆ្នេរ​ដ៏​ស្រស់​ស្អាត​បំផុត​ក្នុង​ប្រទេស​កម្ពុជា​
​ការ​ទៅ​កំសាន្ត​ឆ្នេរ​ដ៏​ល្អ​បំផុត​របស់​ប្រទេស​កម្ពុជា​ ​ដែល​មាន​ទឹក​សមុទ្រ​ដ៏​ល្អ​ស្អាត​ ​និង​ឆ្នេរខ្សាច់​ដ៏​បរិសុទ្ធ​ ​ធ្វើ​ឱ្យ​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ​ ​និង​ជា​រឿង​ដ៏​ល្អ​បំផុត​មួយ​ដែល​ត្រូវធ្វើ​នៅ​ពេល​ទៅ​ទស្សនា​ប្រទេស​កម្ពុជា​។​ ​ឆ្នេរសមុទ្រ​ S​a​race​n ​និង​ថ្ងៃលិច​នៅ​កោះ​រ៉ុ​ង​សន្លឹម​ ​គឺជា​ឆ្នេរសមុទ្រ​ដែល​គួរ​ឱ្យ​ទាក់ទាញ​បំផុត​នៅ​ជុំវិញ​ពិភពលោក​ ​និង​មាន​អ្វី​ពិសេស​ច្រើន​ទៀត​។​

​៦​. ​ម្ហូប​តំណាង​ខ្មែរ​ពិតៗ​ ​និង​ទទួល​បាន​ពិសោធន៍​ទេសចរណ៍​អាហារ​ខ្មែរ​
​ដំណើរ​ទេសចរណ៍​នៅ​ប្រទេស​កម្ពុជា​ ​នឹង​មិនបាន​ពេញលេញ​ទេ​ ​បើសិនជា​មិនបាន​ភ្លក់​នូវ​មុខម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​នោះ​ទេ​។​ ​នៅ​ទូទាំង​ភោជនីយដ្ឋាន​ជាច្រើន​ក្នុង​ប្រទេស​កម្ពុជា​ ​យើង​អាច​ភ្លក់​រសជាតិ​មុខម្ហូប​បែប​ប្រពៃណី​ជាច្រើន​ ​និង​ភ្ញាក់ផ្អើល​ពី​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់​។​ ​អាហារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ធម្មតា​មាន​អាហារ​សមុទ្រ​ ​និង​បាយ​ ​ប៉ុន្តែ​មាន​អាហារ​ជាច្រើន​ផ្សេងទៀត​នៅ​ក្នុង​ប្រទេស​ដែល​មិន​មាន​លក្ខណៈ​ប្រចាំ​ ​តែ​ទាំងអស់​សុទ្ធតែ​មាន​រសជាតិ​ពិសេស​ ​និង​ធ្វើ​ឱ្យ​អ្នក​ធ្វើដំណើរ​ពេញចិត្ត​។​

​៥​. ​ហែលទឹក​ជាមួយ​ដំរី​នៅ​គម្រោង​ជ្រលង​ដំរី​នៅ​មណ្ឌលគិរី​
​ការ​ហែលទឹក​ជាមួយ​សត្វ​ដំរី​នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ ​គឺជា​រឿង​មួយ​ដែល​គួរ​ឱ្យ​រំភើប​ ​និង​មាន​លក្ខណៈ​ផ្សងព្រេង​ ​ដែល​គួរ​បាន​ស្គាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​ ​ដំរី​ទាំងនេះ​ត្រូវ​បានការ​ពារ​នៅ​ក្នុង​គម្រោង​ ​Elephant​ ​Valley​ ​នៅ​ខេត្ត​មណ្ឌលគិរី​ ​ដែល​ជា​អង្គការ​មួយ​ដែល​បង្កើត​ឡើង​ដោយ​បុគ្គល​ដែល​ស្រលាញ់​និង​ថែរក្សា​សត្វ​ដំរី​។​

​៤​.​ទស្សនា​សារមន្ទីរ​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​
​សារមន្ទីរ​ជាតិ​ក្នុង​ប្រទេស​កម្ពុជា​ ​គឺជា​កន្លែង​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​សម្រាប់​អ្នក​ស្រឡាញ់​ប្រវត្តិ​សា​ស្រ្ត ​និង​សិល្បៈ ​ដែល​ចង់​ស្វែងយល់​តម្លៃ​ប្រវត្តិ​សា​ស្រ្ត​ដ៏​សម្បូរ​បែប​ ​និង​បេតិកភណ្ឌ​វប្បធម៌​របស់​ប្រទេស​។​ ​សារមន្ទីរ​នេះ​ ​មាន​ស្នាដៃ​សិល្បៈ ​វត្ថុបុរាណ​ ​និង​វិចិត្រសាល​ជាច្រើន​ ​ដែល​រំលឹក​ដល់​សម័យ​ខ្មែរ​។​


​៣​.​ទស្សនា​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​
​មជ្ឈមណ្ឌល​សត្វព្រៃ​ភ្នំ​តា​ម៉ៅ​ ​នៅ​ទី​ក្រុងភ្នំពេញ​ ​ប្រទេស​កម្ពុជា​ ​គឺជា​កន្លែង​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​ទទួល​បាន​នូវ​បទពិសោធន៍​សត្វព្រៃ​នៅ​កម្ពុជា​។​ ​មាន​សត្វ​រហូតដល់​ ​១​,​២​០​០​ក្បាល​ ​ដែល​មាន​ ​១​០​២​ប្រភេទ​នៅ​ក្នុង​ជម្រក​នេះ​សម្រាប់​សត្វ​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​។​ ​សត្វ​ទាំងនេះ​រួម​មាន​ ​តោ​ ​ខ្លា​ ​ទោច​ ​ខ្លារខិន​ ​និង​ដំរី​ ​ដែល​ត្រូវ​បាន​ជួយសង្គ្រោះ​ដោយក្រុម​សង្គ្រោះ​សត្វព្រៃ​ ​Wild​life​ ​Rapid​ ​Rescue Team​ ​របស់​ឧទ្យាន​ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​២​០​០​១​។​

​ចាប់ផ្តើម​ដំណើរ​ទេសចរណ៍​ដែល​មាន​ការណែនាំ​ពេញលេញ​ ​ដើម្បី​ស្វែងយល់​ពី​ភាព​ចម្រុះ​នៃ​សត្វព្រៃ​ដ៏​អស្ចារ្យ​នៅ​ក្នុង​សួនសត្វ​នេះ​ ​រួម​ទាំង​ការ​ផ្តល់​ចំណី​ ​និង​សកម្មភាព​ថែទាំ​សត្វ​ផង​ដែរ​។​

​២​. ​បទពិសោធន៍​ការ​ថែរក្សា​សម្រស់​
​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​បំផុត​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​គឺ​ការ​ទទួល​បានការ​ថែរក្សា​សម្រស់​។​ ​បន្ទាប់ពី​បាន​ទស្សនា​ ​និង​ស្វែងយល់​ពី​អ​ច្ឆរិយៈ​នៃ​ធម្មជាតិ​ ​និង​បង្កើត​ឡើង​ដោយ​មនុស្សយើង​សម្រាក​ជាមួយនឹង​ការ​ទទួល​បានការ​រក្សា​សុខភាព​ស្ប៉ា​បែប​បុរាណ​ ​ដែល​ផ្តល់​នូវ​រចនាប័ទ្ម​ពិសេស​មួយ​ក្នុង​ការ​ទទួល​បានការ​សម្រួល​រាងកាយ​ទាំងមូល​ ​ផ្លូវ​អារម្មណ៍​។​

​១​. ​ទិញ​ទំនិញ​នៅ​ផ្សារ​ក្នុងស្រុក​ក្នុង​ប្រទេស​កម្ពុជា​
​ការ​ដើរ​ទិញ​ទំនិញ​ ​និង​វត្ថុ​អនុ​ស្សា​វ​រី​យ៍​នៅ​ទី​ផ្សារ​ក្នុងស្រុក​ ​មុន​ពេល​ចេញដំណើរ​ ​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដើម្បី​បញ្ចប់​ដំណើរ​ក​ម្សាន្ត​ទៅកាន់​ប្រទេស​កម្ពុជា​។​ ​ទី​ផ្សារ​ក្នុងស្រុក​ជាច្រើន​នៅ​ពាស​ពេញទីក្រុង​នៃ​ប្រទេស​កម្ពុជា​ ​ដោយ​ពាណិជ្ជករ​លក់ទំនិញ​ដែល​មាន​តម្លៃ​សមរម្យ​។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.