៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកសក្តិ ២៥៦៣ បងប្អូនប្រជាពរដ្ឋនិង ទេសចរអន្តរជាតិចូលរួមកំសាន្តក្នុងព្រឹត្តិការណ៍សង្ក្រាននិងតាមរមនិយដ្ឋានទេសចរណ៍ ប្រមាណ ជាង ៤លាននាក់
យោងតាមរបាយការណ៍បថមរបស់មន្ទីរទេសចរណ៍រាជធានី-ខេត្ត តាមការវាយតម្លៃជំហានដំបូង ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដែលបានដើរកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ១៤-១៦ ខែមេសា ឆ្នាំ២០១៩ មានចំនួនសរុបប្រមាណ ៤.៧២៦.៦០២ នាក់ កើនឡើង ៦៧.០២% ក្នុងនោះ៖
- ភ្ញៀវជាតិមានចំនួន ៤.៦៣៩.៣៤១ នាក់ កើនឡើង ៦៦.៤០%
- ភ្ញៀវអន្តរជាតិមានចំនួន ៨៣.១២៣ នាក់ កើនឡើង ៩៨.២៧%
ក្នុងនោះ
- ថ្ងៃទី១ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ៨១៦.៤៩៦ នាក់ កើនឡើង ៩.៤០% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ៧៨៣ ៦៣២ នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ៣២.៦៦៤ នាក់។
- ថ្ងៃទី២ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ១.៦០៩.៧២១ នាក់កើនឡើង ២៨.៣៣% ក្នុងនោះ ក្នុងនោះភ្ញៀវជាតិមានប្រមាណ ១.៥៨២.១២៩ នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ២៧.៤៧៤ នាក់
- ថ្ងៃទី៣ នៃពិធីបុណ្យត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ មានភ្ញៀវសរុបចំនួនប្រមាណ ២.២៧៥.១៨៥ នាក់ កើនឡើងប្រមាណ ១៥៩.៨៥% ក្នុងនោះភ្ញៀវជាតិមានប្រមាណ ២.២៧៣.១៨០ នាក់ និងភ្ញៀវអន្តរជាតិមានប្រមាណ ២២.៩៨៥ នាក់។
ជាការគួរឲ្យកត់សម្គាល់ តួលេខខាងលើគឺគ្រាន់តែជាការប៉ាន់ស្មានជំហានដំបូងសម្រាប់គោលដៅទេសចរណ៍សំខាន់ៗ និងតាមទីកន្លែងប្រារព្វព្រឹត្តិការណ៍សង្ក្រាន្តសំខាន់ៗ ដោយមិនទាន់គិតពីចំនួនបងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅបន្ទាប់បន្សំនានាដូចជាវត្តអារាម សាលារៀន ភូមិ ឃុំ ស្រុក និងទីប្រជុំជននានា ដែលមានចំនួនមិនតិចជាង ៣ លាននាក់ទេសម្រាប់រយៈពេល ៣ថ្ងៃនេះបន្ថែមពីលើចំនួនខាងើ។
ឯឧ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការចូលរួមកំសាន្តដ៏ច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋយើងនេះ បានបញ្ជាក់កាន់តែច្បាស់ណាស់ថាប្រជាពលរដ្ឋយើង ពេញចិត្ត នឹងសភាពការណ៍ប្រទេសជាតិបច្ចុប្បន្ន ពេញចិត្ត នឹងគាំទ្រដាច់ខាតចំពោះការដឹកនាំដ៏ត្រឹមត្រូវនិងឈ្លាសវៃរបស់សម្តេចតេជា នាយករដ្ឋមន្តរីហុន សែន ។ប្រជាពលរដ្ ពិតជាត្រូវការសុខសន្តិភាព និងការអភិវឌ្ឍន៏។
គ្រប់ទីកន្លែង មិនថាតាមរមនិយដ្ឋាន ទេសចរណ៍ ប៉ុន្តែតាមវត្តអារាម សាលារៀន តាមភូមិ តាមផ្ទះសំបែង ។ល។ គឺគ្រប់គ្រួសារសុទ្ធតែបានចូលរួមយ៉ាងសប្បាយរីករាយក្នុងបុណ្យចូលឆ្នាំថ្មី ប្រពែណីជាតិរបស់ខ្លួនប្រកបដោយស្មារតីគោរពស្រឡាញ់ប្រពៃណីវប្បធម៌របស់ខ្លួន មានការយល់ដឹងកាន់តែច្រើនអំពីវប្បធម៌ ប្រពៃណីជាតិ ស្គាល់តម្លៃបរិស្ថាន ផ្តល់ភាពកក់ក្តៅជិតស្និទ្ធដល់ទេសចរជាតិនិងអន្តរជាតិ សមត្ថកិច្ចគ្រប់ផ្នែក គ្រប់ជាន់ថ្នាក់ ពិសេស សសយក មានកិច្ចសហការគ្នា និងមានការទទួលខុសត្រូវខ្ពស់ក្នងការរៀបចំ ចាត់តាំងព្រឹត្តការណ៍សង្ក្រានបានល្អ។
នៅតាមផ្ទះសំបែង និងតាមក្រុមតូចៗខ្លះ ប្រជាពលរដ្ឋ បានទិញធុង បាស់ទំនើប ប្រើប្រពន្ធ Bluetooth យ៉ាងងាយស្រួល។
នៅតាមវត្តអារាម តាមភូមិដ្ឋាន កំលាំងប្រជាកាពារបានបំពេញ តួនាទី ភរកិច្ចរបស់ខ្លួនបានត្រឹមត្រូវល្អណាស់។
និយាយ រួមបងប្អូនប្រជាពលរដ្ឋយើងសប្បាយណាស់ ឆ្នាំនេះ សប្បាយនឹងសុខសន្តិភាព សប្បាយនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ។អ្វីៗវាបញ្ជាក់ ច្បាស់នៅពេលនេះ ទោះបីកន្លងមកគេធ្លាប់និយាយថា នៅស្រុកខ្មែរហាក់ដូចមានបុណ្យចូលឆ្នាំច្រើន តែពេលនេះ បានឃើញនិងបញ្ជាក់ច្បាស់ហើយ ថា ខ្មែរ គឺជាខ្មៃរ គឺជាប្រជាជាតិមួយដែលធ្លាប់មានអម្បូរពូជពង្ស និវប្បធម៌ប្រពៃណីដ៏ថ្លៃថ្នូររុងរឿង។
ក្រោមម្លប់នៃសន្តិភាព និងការរីកចំរើន ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋមានការអភិវឌ្ឍ ដែលបានធ្វើឲ្យពួកគាត់មានការរីករាយ ព្រមទាំងបានធ្វើឲ្យការរៀបចំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំនេះប្រព្រឹត្តទៅបានយ៉ាងល្អ និងឆ្លុះបញ្ចាំងពីអត្តសញ្ញាណខ្មែរពិតៗ។