៤ថ្ងៃភ្ញៀវទៅលេងខេត្តត្បូងឃ្មុំមានចំនួន ១៥,៧០៦នាក់
(ត្បូងឃ្មុំ)៖ រយៈពេល៤ថ្ងៃនៃថ្ងៃឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំខ្មែប្រពៃណីជាតិ ចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០នេះ ខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរចំនួន ១៥,៧០៦នាក់ ស្រីចំនួន ៨,៧១៨នាក់ បរទេសចំនួន ១២នាក់។
ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ លោក អឿន រិទ្ធ បានឱ្យដឹងថា តំបន់រមណីយដ្ឋានទេសចរណ៍សំខាន់ៗនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានភ្ញៀវទៅទស្សនារួមមាន៖
-រមណីយដ្ឋានហ្លួងព្រះស្តេចកន
-ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ
-រមណីយដ្ឋានទឹកធ្លាក់ហោង
-ភូមិនេសាទ(មាត់ឃ្មង់)
-រមណីយដ្ឋានព្រះធាតុបាស្រី
-តាសែដូងក្រអូប
-សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង
-ចំការឈូករត្នន៍
លោក អឿន រិទ្ធ បានបញ្ជាក់ថា ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងទេសចរណ៍ ក៏ដូចជាការណែនាំរបស់លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ មន្ទីរទេសចរណ៍ខេត្តបានរៀបចំការអនុវត្តន៍វិធានសុវត្ថិភាពទេសចរណ៍ដល់ភ្ញៀវទេសចរក្នុងដំណាក់កាលកូវីដ-១៩ នៅតាមគោលដៅទេសចរណ៍នានាក្នុងខេត្ត។
ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរក៏បានណែនាំចំពោះភ្ញៀវទេសចរទាំងអស់ សូមមានវិធានការការពារដោយខ្លួនឯងពីជំងឺកូវីដ-១៩ និងចូលរួមថែរក្សាអនាម័យបរិស្ថានបានយ៉ាងល្អផងដែរ៕