សៀមរាប ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ធ្វើដំណើរទស្សនកិច្ចនិងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
សៀមរាប ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៖
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ធ្វើដំណើរទស្សនកិច្ចនិងត្រួតពិនិត្យអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់ក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment (AIAI)) ដែលបានសាងសង់ និងអភិវឌ្ឍអាកាសយានដ្ឋានសៀមរាបអង្គរដ៏ធំទំនើប និងប្រកបដោយភាពទាក់ទាញ។ អាកាសយានដ្ឋានថ្មីនេះ នឹងតំណាងឱ្យសេវាបដិសណ្ឋារកិច្ចដ៏សំខាន់មួយនៅក្នុងការប្តេជ្ញាចិត្តរបស់យើង ក្នុងការផ្តល់នូវសេវាកម្មប្រកបដោយគុណភាពដល់អ្នកដំណើរ និងការបើកទ្វារទទួលទេសចរអន្តរជាតិបន្ថែមទៀត។
ក្នុងន័យនេះ វិស័យទេសចរណ៍កម្ពុជា ត្រូវតែពិចារណាដល់ការលើកកម្ពស់សេវាកម្មនានា ជាពិសេស សេវាកម្មទេសចរណ៍ ឱ្យមានកម្រិតអន្តរជាតិ មានន័យថាទាំងហេដ្ឋារចនាសម្ព័ន្ធរឹងនិងទន់ ត្រូវតែដើរទៅទន្ទឹមគ្នាដោយមិនអាចខ្វះបាន។
----------------------
Siem Reap, October 7, 2023 - His Excellency, Sok Soken, Minister of Tourism, led a delegation from the Ministry of Tourism and the private sector to visit and inspect the new Siem Reap Angkor International Airport.
His Excellency Minister Sok Soken praised and highly appreciated Angkor International Airport Investment (AIAI) Company for building and developing the new, modern, and attractive Siem Reap Angkor International Airport. This new airport will serve as a prominent symbol of our dedication to delivering top-notch hospitality services to our valued passengers, and will also facilitate the expansion of international flights.
Therefore, it is crucial for Cambodian Tourism to prioritize the promotion of a wide range of services, especially those that are relevant to the global tourism industry. This requires a seamless integration of both tangible and intangible aspects of our infrastructure.