រដ្ឋមន្ត្រីទេសចរណ៍ះ ភ្ញៀវទេសចរបរទេសធំៗ ចាប់អារម្មណ៍បបួលគ្នាទៅមើលកញ្ចុំផ្កាយកាឡាក់ស៊ី មីលគី វ៉េ (galaxy Milky Way) នៅលើភ្នំបូកគោ
(កំពត)៖ រឿងដ៏អស្ចារ្យមួយដែលកើតមាននៅកម្ពុជាជា យូរណាស់ មកហើយ ប៉ុន្តែហាក់មិនទាន់មានភាព ល្បីសុះសាយនៅឡើយ នោះគឺការមើលឃើញកាឡាក់ស៊ី ឬកញ្ចុំផ្កាយរាប់ពាន់លានដួងដែលរះនៅអវកាស ពីលើកំពូលភ្នំបូកគោ និងលើកំពូលភ្នំឱរ៉ាល់។
ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅរសៀលនះ ឯកឧត្តមបានជួបជជែកសំណេះសំណាលការងារជាមួយលោក ស្រ៊ុន សុភា ជាមគ្គុទ្ទេសក៍ទេសចរណ៍ប្រចាំតំបន់សៀមរាប-អង្គរ មួយរូបដែលជាមគ្គុទ្ទសក៏យ៉ាងស្ទាត់ជំនាញក្នុងការ ដើរជាមួយ ភ្ញៀវទេសចរ ធំៗនៅលើនាវាទេសចរណ៍ធំៗតាមដងទន្លេមេគង្គ ហើយលោក សុភា បាននាំដំណឹងអំពីការចាប់អារម្មណ៍របស់ភ្ញៀវទេសចរធំៗ ទៅលើការទស្សនាកាឡាក់ស៊ីពីលើភ្នំបូកគោ នៅខេត្តកំពត និងនៅលើកំពូលភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមលោក សុភា រឿងដ៏អស្ចារ្យមួយនេះបានកើតមាននៅកម្ពុជាជាយូរណាស់មកហើយដែរអ្នកស្រាវជ្រាវវិទ្យាសាស្ត្រខ្លះបានដឹង តែហាក់មិនទាន់មានភាពល្បីសុះសាយនៅឡើយ លោកថាការមើលឃើញកញ្ចុំផ្កាយកាឡាក់ស៊ី រាប់ពាន់លានដួងដែលរះនៅអវកាស គេអាចមើលឃើញតែពីរកន្លែងប៉ុណ្ណោះ គឺលើកំពូលភ្នំបូកគោ ម្តុំវាលស្រែមួយរយ និងលើកំពូលភ្នំឱរ៉ាល់។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆរិយៈដ៏ល្អមួយសម្រាប់កម្ពុជា ដែលនេះគឺជាផលិតផលទេសចរណ៍ថ្មី១ដ៏ទាក់ទាញ។
លោក ស្រ៊ុន សុភា បានឱ្យដឹងថា ភ្ញៀវបានប្រាប់លោកថា កាឡាក់ស៊ីនោះវាជាផ្កាយបញ្ចេញពណ៌ចម្រុះនាពេលរាត្រី ស្ថិតនៅផ្តុំគ្នារហូតដល់រាប់ពាន់លានផ្កាយ។ ជាទូទៅមានតែតំបន់ប៉ូលទេ ទើបគេអាចមើលផ្កាយចម្លែកនេះ ដោយកាមេរ៉ាពិសេស។ ប៉ុន្តែបែរជានៅកម្ពុជាមានវាសនាអាចមើលឃើញ និងអាចថតរូបបានដូចនៅតំបន់ប៉ូលដែរ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ចំណុចនេះគឺជារឿងដ៏អស្ចារ្យ និងអច្ឆិរិយៈដ៏ល្អមួយសម្រាប់កម្ពុជា ដែលនេះគឺជាផលិតផលទេសចរណ៍ថ្មី១ដ៏ទាក់ទាញឯកឧត្តម
បានបន្តថា ហ្វូងផ្កាយមីលគីវេ( Milky Wayនេះ មានរូបរាងល្អចម្លែកខុសពីផ្កាយធម្មតា ដែលមនុស្សមិនអាចមើលឃើញញឹកញាប់ ក្នុងពេលរាត្រីឡើយ មានតែទីទួលខ្ពស់ដូចជាភ្នំបូកគោជាដើម ទើបអាចមានឱកាសបានមើលឃើញ។
លោក សុភា បានបញ្ជាក់ថា នៅចន្លោះខែមករាដល់ខែឧសភា ផ្កាយនេះរះក្នុងចន្លោះម៉ោង២ភ្លឺដល់ម៉ោង៤ភ្លឺ។ រីឯពីខែមិថុនាដល់ខែធ្នូ វារះក្នុងចន្លោះពីម៉ោង៩យប់ ដល់ម៉ោង១២កណ្តាលអធ្រាត្រ និងរះនៅទិសអាគ្នេយ៍តែមួយគត់។
បើតាមក្រុមតារាសាស្រ្តបានប៉ាន់ស្មានថា បណ្ដុំផ្កាយមីលគីវេនេះមានអាយុកាលជាង ១៣,២ពាន់លានឆ្នាំ កន្លងមកហើយ។
ឯកឧត្តមរដ្ឋមន្ត្រី ថោង ខុន បានលើកឡើងថា នេះជាអច្ឆរិយភាពមួយទៀតរបស់ប្រទេសកម្ពុជា ដែលទីតាំងដ៏ល្អនេះ មិនងាយមានប្រទេសណាផ្សេងចេះតែមាននោះទេ ប៉ុន្តែប្រទេសកម្ពុជាពិតជាទីតាំងដ៏ល្អ សម្រាប់ទស្សនាកញ្ចុំផ្កាយ ឬកាឡាក់ស៊ី នេះ។
មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ សូមសាកល្បងទៅទស្សនានូវទស្សនីយភាពដ៏អច្ឆរិយនេះឱ្យបានច្រើនកុះករ ហើយក៏សូមអំពាវនាវ អោយក្រុមហ៊ុនសុខាបូកគោ រៀបចំសម្បទាទេសចរអោយបានល្អសមរម្យ គ្របគ្រាន់នៅចំណុចគោលដៅទេសចរណ៍នោះដើម្បីបំរើសំណូមពរដល់ទេសជាតិនិង អន្តរជាតិ ។