អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញប្រកបដោយការទទួលខុសត្រូវ

(ភ្នំពេញ)៖ តាមវេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ី (Global Tourism Forum Indonesia– Leaders Summit Asia) អាស៊ានកំពុងពន្លឿនផែនការបើកទេសចរណ៍អន្តរជាតិឡើងវិញ ប្រកបដោយការទទួលខុសត្រូវ។
វេទិកាទេសចរណ៍ពិភពលោក-ឥណ្ឌូណេស៊ីនេះធ្វេីឡេីងនារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ក្នុងនោះភាគីកម្ពុជាចូលរួមដោយឯកឧត្ដម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការនៃក្រសួងទេសចរណ៍ តំណាងឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមផងដែរពីថ្នាក់រដ្ឋមន្ត្រីនៃប្រទេស៖ ព្រុយណេ ឥណ្ឌូណេស៊ី សិង្ហបុរី ថៃ និងវៀតណាម។
កិច្ចពិភាក្សាបានវាយតម្លៃផលប៉ះពាល់នៃវិបត្តិកូវីដ-១៩ ក្នុងប្រទេសសមាជិកអាស៊ាន, ចែករំលែកបទពិសោធន៍ស្តីពីការឆ្លើយតបចំពោះវិបត្តិកូវីដ-១៩ និងចែករំលែកទស្សនទានលើការបើកទេសចរណ៍អន្តរជាតិនាពេលខាងមុខ។
កិច្ចពិភាក្សាមានជំហរ និងការយល់ឃើញរួមដូចជា៖ អាស៊ានត្រូវពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងដើម្បីបើកទេសចរណ៍ តំបន់ឡើងវិញនាពេលខាងមុខ តាមរយៈការសម្របសម្រួលវិធានធ្វើដំណើរ ដោយយកផែនការស្តារវិស័យទេសចរណ៍អាស៊ាន និងគោលការណ៍ណែនាំ ស្តីពីអនាម័យ និងសុវត្ថិភាព (ដឹកនាំសម្របសម្រួលដោយកម្ពុជា) ជាមូលដ្ឋាននៃការបើកឡើងវិញដោយចាប់ផ្តើមពីទេសចរណ៍ផ្ទៃក្នុងអាស៊ាន។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការក៏បានចែករំលែកអំពីភាពជឿនលឿនទៅមុខនៃការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា ការអនុវត្តផែនទីចង្អុលផ្លូវលើការស្តារ និងលើកស្ទួយទេសសចរណ៍កម្ពុជា អំឡុងនិងក្រោយវិបត្តិកូវីដ-១៩ ការរៀបចំផែនការយុទ្ធសាស្ត្របើកទេសចរណ៍សុវត្ថិភាពនាពេលខាងមុខ ការអនុវត្ត SOP ក្នុងវិស័យទេសចរណ៍នៅកម្ពុជាជាដើម។
រដ្ឋមន្ត្រីទេសចរណ៍អាស៊ានក៏បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែងអាស៊ានក្នុងការចូលរួមទប់ទល់ និងដោះស្រាយផលប៉ពាល់នៃវិបត្តិកូវីដ១៩ លើវិស័យទេសចរណ៍តាមរយៈលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ស្ដីពីជំងឺកូវីដ១៩ នាខែមេសា ឆ្នាំ២០២០ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៤ និងកិច្ចប្រជុំពាក់ព័ន្ធនាខែកុម្ភ: ឆ្នាំ២០២១ ក្រោមការដឹកនាំរបស់កម្ពុជា ជាប្រធានកិច្ចប្រជុំ និង ឥណ្ឌូណេស៊ីជា អនុប្រធាន។
ថ្នាក់ដឹកនាំទេសចរណ៍អាស៊ាន បានស្នើសុំឲ្យ World Tourism Forum Institute ដែលមាន លោក Taleb Rifai អតីតអគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ជាអគ្គលេខាធិការ ធ្វើជាដៃគូគាំទ្រ និងជំរុញការបើកទេសចរណ៍អាស៊ានឡើងវិញ។
Global Tourism Forum – Leaders Summit Asia នេះត្រូវបានបើកដោយអនុប្រធានាធិបតីឥណ្ឌូណេស៊ី មានវាគ្មិនសំខាន់ៗ ដូចជា៖ អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស Jack Straw លោក Taleb Rifai អតីតអគ្គលេខាធិការ UNWTO និងតំណាងសហគមន៍អន្តរជាតិផ្សេងៗទៀត៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.