ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យ ឯកឧត្តម Jacques Pellet ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំងប្រចាំប្រទេសកម្ពុជា និងលោក Emmanuel DOLLFUS នាយករង នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ប្រចាំប្រទេសកម្ពុជា(AFD) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ និងវឌ្ឍនភាពការងាររបស់គម្រោងបង្កើតសាលាវិជ្ជាជីវៈទេសចរណ៍ នៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
Phnom Penh, October 23, 2023 – His Excellency Mr. SOK Soken, Minister of Tourism, received a courtesy call from His Excellency Mr. Jacques Pellet, the French Ambassador to Cambodia and Mr. Emmanuel Dollfus, Deputy Director of the French Agency for Development in Cambodia to discuss the ongoing cooperation on tourism development and the progress of the project to establish tourism vocational schools in Phnom Penh and Sihanoukville.