នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង
នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួង ចូលជួបប្រជុំជាមួយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ នៃព្រឹទ្ធសភា (រួមជាមួយអនុប្រធាន សមាជិកគណៈកម្មការទី៧ និងតំណាងមកពីគណៈកម្មការនានានៃព្រឹទ្ធសភា) ដើម្បីគោរពរាយការណ៍ជូនព្រឹទ្ធសភាអំពីសភាពការណ៍រីកចម្រើននៃវិស័យទេសចរណ៍កម្ពុជាប្រចាំឆ្នាំ២០១៩ អំពីបញ្ហាប្រឈម និងទិសដៅអនុវត្តបន្តឆ្នាំ២០២០ ពិសេសអំពីស្ថានភាពដ៏លំបាកនៃវិស័យទេសចរណ៍ប្រឈមមុខនឹងការការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ នាពេលបច្ចុប្បន្ន និងការដាក់ចេញនូវវិធានការចាំបាច់ សកម្មភាពការងារចំពោះមុខ ដើម្បីទប់ទល់នឹងវិបត្តិនៃជំងឺកូវីដ១៩៕