ការចុះផ្សព្វផ្សាយណែនាំដល់ OBT ឱ្យបន្ត និងបង្កើនការយកចិត្តទុកដាក់អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីផែនការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ (Covid-19)។
(ខេត្តត្បូងឃ្មុំ)៖ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ រួមជាមួយសហការី បានចុះធ្វើការណែនាំដល់ OBT ត្រូវរៀបចំឱ្យមានទឹកអាល់កុល ឬជែល សម្រាប់លាងដៃ និងត្រូវមានចាត់តាំងបុគ្គលិកធ្វើការវាស់
កំដៅភ្ញៀវទេសចរទាំងអស់ ហើយត្រូវរក្សាគម្លាតពីគ្នាឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
នៅក្នុងថ្ងៃដដែលនោះដែរ លោកប្រធានមន្ទីទេសចរណ៍ខេត្តត្បូងឃ្មុំ បានចុះពិនិត្យប៉ម និងសំណង់គ្រប់ប្រភេទដែលបានសាងសង់រួច និងកំពុងរៀបចំសាងសង់ ដែលអាចប៉ះពាល់ និងសោភណភាពប៉ម៕