ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំចង្អៀតតាមប្រព័ន្ធវីដេអូ (Video Conference)
នៅព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំចង្អៀតតាមប្រព័ន្ធវីដេអូ (Video Conference) ពីភាក្សាលើឯកសារ “ផែនការយុទ្ធសាស្រ្ត ស្តីពី ការបើកទទួលទេសចរណ៍សុវត្ថិភាព” ដើម្បីបើកទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញ ស្របតាមគន្លងប្រក្រតីភាពថ្មី (New Normal) ជាបណ្តើរៗ ដោយផ្អែកតាមអភិក្រមនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញតាមដំណាក់កាល (Phased Approach) ជាជំហានៗ។