ទស្សនារូបភាពទូទៅ នៃការដើរលេងកម្សាន្ដរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរក្នុងបុណ្យសមុទ្រថ្ងៃទី
(កោះកុង)៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៨នេះ គឺជាថ្ងៃទី២ នៃពិធីបុណ្យសមុទ្រ ដែលបានធ្វើឡើងនៅក្រុងខេមរភូមិន្ទ ខេត្តកោះកុង ខណៈប្រជាពលរដ្ឋជាច្រើន និងភ្ញៀវទេសចរជាតិ-អន្តរជាតិ បាននិងកំពុងដើរកម្សាន្ដ ដើរទស្សានការតាំងពិពរណ៌ផលិតផលផ្សេងៗ ពោរពេញដោយក្ដីរីករាយ ខណៈសន្ដិសុខ សណ្ដាបធ្នាប់ ត្រូវបានរៀបចំយ៉ាងល្អប្រសើរ។
នៅល្ងាចនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកពិធីបុណ្យសមុទ្រលើកទី៧ ជុំទី២ ឆ្នាំ២០១៨ នៅខេត្តកោះកុង ដែលពិធីនេះក៏មានការអញ្ជើញចូលរួមពីមន្ត្រីអង្គទូតនានា, មន្ត្រីរាជរដ្ឋាភិបាល, ភ្ញៀវជាតិ និងអន្តរជាតិ ទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ផងដែរ។
នៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្ររយៈពេល៣ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិអាចដើរកម្សាន្ត និងទស្សនាសកម្មភាព សំខាន់ៗដូចជា ការតាំងពិព័រណ៍ទំនិញ, ផលិតផលក្នុងស្រុក និងក្រៅស្រុក, ពិពរណ៍មុខម្ហូប, ភេសជ្ជៈ, ព្រឹត្តិការកីឡា (លើគោក លើទឹក និងលើអាកាស), ប្រគុំតន្ត្រីនាពេលរាត្រី ជាមួយឈុតឆាកសិល្បៈផ្សេងៗជាច្រើនទៀត។
ដើម្បីជ្រាបកាន់តែច្បាស់អំពីទិដ្ឋភាពនេះ Fresh News សូមនាំអារម្មណ៍មិត្តអ្នកអាន ទស្សនារូបភាពទូទៅ នៃការដើរកម្សាន្ដរបស់ប្រជាពលរដ្ឋនៅខាងក្រោមនេះ៖