ក្រសួងទេសចរណ៍អំពាវនាវដល់គ្រប់សមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា ប្រតិបត្តិករទេសចរណ៍ដែលជាម្ចាស់មូលដ្ឋានអាជីវកម្មទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ចូលរួមរៀបចំ “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)"

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូអនឡាញ (Zoom Meeting) ក្រសួងទេសចរណ៍បានរៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលស្តីពី “ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot)" ក្រោមអធិបតីភាព ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្ម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីមន្ទីរទេសចរណ៍រាជធានី-ខេត្ត និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍សរុប ១២៧នាក់។
ថ្លែងក្នុងវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តម ណេប សាមុត បានជម្រាបជូនអង្គពិធីថា គោលបំណងនៃ​ការបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចតាមប្រព័ន្ធ (Telegram Bot) នេះដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឹកូវីដ-១៩ ពិសេសក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការពន្លឿនការស្តារឡើងវិញនៃវិស័យទេសចរណ៍ដែលបាននឹងកំពុងរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិកូវីដ-១៩ ក៏ដូចជាដើម្បីត្រៀមខ្លួចរួចរាល់ក្នុងការបើកបម្រើសេវាកម្មទេសចរណ៍ ឡើងវិញប្រកដោយទំនុកចិត្ត និងសុខសុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តក្នុងព្រះរាជណាចក្រកម្ពុជា និងដើម្បីពង្រឹង “ជំនឿ ភាពជឿជាក់ និងទំនុកចិត្ត” នៃអាជីវកម្មទេសចរណ៍ក្នុងបរិបទ គន្លងប្រក្រតីភាពថ្មី (New Normal) ដោយអាជីវកម្មក៏ត្រូវធានាឱ្យបានថា បុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ទាំងអស់បានចាក់វ៉ាក់សាំងគ្រប់គ្នា និងគ្រប់ដូសតាមការកំណត់របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ឯកឧត្តម ណេប សាមុត ក៏បានប្រគល់បណ្ណផ្សព្វផ្សាយស្តីពី “នីតិវិធីបញ្ចូលទិន្នន័យបុគ្គលិកដែលបម្រើការក្នុងវិស័យទេសចរណ៍ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ទៅក្នុងប្រព័ន្ធ (Telegram Bot)” ដល់តំណាងមន្ទីរទេសចរណ៍រាជធានី-ខេត្ត តំណាងសមាគមឧស្សាហកម្មទេសចរណ៍កម្ពុជា និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ដើម្បីចូលរួមផ្សព្វផ្សាយ និងធ្វើការបណ្តុះបណ្តាលបន្តដល់សមាជិក និងប្រតិបត្តិករទេសចរណ៍។

 

 
 

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.