ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងស្តីអំពី “Terms of References for the National Coordination Body and Programme Document for the PCP (Programme for Country Partnership) Cambodia 2019-2023”
ទីស្តីការក្រសួងទេសចរណ៍៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ នារសៀលថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត សុខ សុក្រឹត្យា រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សា និងពិនិត្យលើសេចក្តីព្រាងស្តីអំពី “Terms of References for the National Coordination Body and Programme Document for the PCP (Programme for Country Partnership) Cambodia 2019-2023” ដែលអង្គការ UNIDO បានធ្វើការកែសម្រួលចុងក្រោយស្របតាមការណែនាំរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីបច្ចេកទេសនៃក្រសួងទេសចរណ៍ជាច្រើនរូបផងដែរ។ ក្រោយពីបានពិនិត្យ និងពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងឯកសារខាងលើនេះរួចមក អង្គប្រជុំបានឯកភាពផ្តល់ធាតុចូលបន្ថែមលើចំណុចដែលពាក់ព័ន្ធនិងក្រសួងទេសចរណ៍រួមមាន ការកែសម្រួលលើផ្នែកស្ថិតិទេសចរណ៍ និងស្នើសុំឱ្យបង្កើតក្រុមការងារបច្ចេកទេស (Technical Working Group) មួយរបស់ក្រសួងទេសចរណ៍ដើម្បីបន្តកិច្ចសហការ និងធ្វើការទំនាក់ទំនងលើការងារនេះជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។
សូមបញ្ជាក់ថា ក្រោយពីធ្វើការប្រមូលធាតុចូលពីក្រសួង ស្ថាប័នពាក់ព័ន្ធរួចហើយ សេចក្តីព្រាង “Terms of References for the National Coordination Body and Programme Document for the PCP (Programme for Country Partnership) Cambodia 2019-2023”នេះនឹងត្រូវបានក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍រៀបចំសំយោគដាក់ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី ពិនិត្យជាចុងក្រោយ ដើម្បីរៀបចំបែបបទ និងនីតិវិធីនានាផ្ញើត្រឡប់ទៅអង្គការ UNIDO វិញ៕