ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយអាជ្ញាធរជាតិទេសចរណ៍នៃព្រះរាជាណាចក្រថៃផលិតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា (Two Kingdoms One Destination)

ក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជាសហការជាមួយអាជ្ញាធរជាតិទេសចរណ៍នៃព្រះរាជាណាចក្រថៃបានផលិតវីដេអូផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នា “ព្រះរាជាណាចក្រពីរគោលដៅទេសចរណ៍ តែមួយ” (Two Kingdoms One Destination) ដើម្បីអបអរសាទរខួប៧០ឆ្នាំនៃចំណងការទូតរវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃឆ្នាំ២០២០ ក៏ដូចជាអនុវត្តតាមស្មារតីអនុស្សរណៈនៃការ យោគយល់គ្នាក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍រវាងប្រទេសទាំង២ ឱ្យកាន់តែមានប្រសិទ្ធិភាព ខ្ពស់ ព្រមទាំងជួយជម្រុញលំហូរទេសចរ និងវិនិយោគិនរវាងប្រទេសទាំងងពីរ និងប្រទេសទី៣ ឱ្យមក ទស្សនា និងវិនិយោគនៅកម្ពុជា-ថៃកាន់តែច្រើនឡើងថែមទៀត ក្នុងកំឡុង និងក្រោយវិបត្តិនៃជំងឺកូវីដ-១៩ ស្របពេលដែលវិស័យទេសចរណ៍ពិភពលោកកំពុងប្រឈមការគម្រាមកំហែងពីជំងឺកូវីដ-១៩ ដោយ ចំនួនទេសចរធ្លាក់ចុះយ៉ាងខ្លាំងស្ទើរគ្រប់តំបន់។

 

ក្នុងវីដេអូនោះដែរ កម្ពុជាបានបង្ហាញអំពីគោលដៅទេសចរណ៍រូបីនិងអរូបីបេតិកភណ្ឌពិភពលោករួម មាន ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ប្រាសាទសំបូរព្រៃគុក របាំអប្សរា ល្ខោនខោល នំបញ្ចុក ទន្ទឹមនឹងនេះកម្ពុជាក៏បានរំលេចសក្ដានុពលទេសចរណ៍ដ៏សម្បូរបែបរបស់ខ្លួនមានដូចជា ទេសចរណ៍ ធម្មជាតិ អេកូទេសចរណ៍ កសិទេសចរណ៍ នៅតាមតំបន់ឆ្នេរនិងភូមិភាគឦសាន រួមជាមួយល្បែង ប្រជាប្រិយ ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ព្រមទាំងពិធីបុណ្យប្រពៃណីជាតិសំខាន់មួយចំនួន ផងដែរ។

 

យោងតាមរបាយការណ៍របស់អង្គការទេសចរណ៍ពិភពលោក (UNWTO) បានព្យាករណ៍ថា វិបត្តិកូវីដ-១៩ នឹងធ្វើឱ្យចំនួនទេសចរអន្តរជាតិធ្លាក់ចុះក្នុងរង្វង់ជាង ៨០% ក្នុងឆ្នាំ ២០២០ យ៉ាងណាមិញវិស័យកសិកម្ម បូកជាមួយទេសចរណ៍ផ្ទៃក្នុង (ទេសចរក្នុងស្រុក និងជនបរទេសដែលរស់នៅ រឺធ្វើការនៅកម្ពុជា) នឹងដើរតួនាទីយ៉ាងសំខាន់មួយផ្នែកក្នុងការអង្រឹងសេដ្ឋកិច្ចជាតិ។

 

សម្រាប់ខ្លឹមសារលម្អិតនៅក្នុងវីដេអូ សូមចូលទស្សនានៅលើទំព័រហ្វេសប៊ុក Tourism Cambodia Promotional, Ministry of Tourism និងចូលរួមផ្សព្វផ្សាយបន្តឱ្យបានផុលផុស៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.