ក្រសួងទេសចរណ៍ សូមសំដែងនូវការអបអរសាទរចំពោះទីក្រុងបាត់ដំបង ដែលបានជាប់ជាសមាជិកបណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN) “ក្នុងប្រភេទទីក្រុងដែលមានភាពច្នៃប្រតិដ្ឋលើផ្នែកម្ហូបអាហារ (Gastronomy)”។
ជោគជ័យនៃការដាក់បញ្ចូលនេះ គឺជាផ្លែផ្កានៃកិច្ចសហការជិតស្និទ្ធ និងស៊ីសង្វាក់រវាងក្រសួងទេសចរណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋបាលខេត្តបាត់ដំបង ការិយាល័យអង្គការយូណេស្កូនៅកម្ពុជា ផ្នែកឯកជនក្នុងវិស័យទេសចរណ៍ និងភាគីពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ក្នុងដំណើរការទាំងមូលនៃការដាក់បញ្ចូលតាំងពីឆ្នាំ២០២១ រហូតទទួលបានការប្រកាសជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ រាប់តាំងពីការសិក្សាឯកសារទស្សនទាន ការពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ការបំពេញពាក្យស្នើសុំ និងឯកសារពាក់ព័ន្ធ និងការសម្របសម្រួលជាមួយលេខាធិការដ្ឋានរបស់បណ្ដាញទីក្រុងដែលមានភាពច្នៃប្រតិដ្ឋរបស់អង្គការយូណេស្កូ។
ការសម្រេចបានូវជោគជ័យខាងលើនេះ គឺជាផ្នែកមួយនៃសមិទ្ធផលផលរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនេះ សមាជិកភាពក្នុងបណ្តាញនេះ ក៏ជាចលករមួយក្នុងការសម្រេចនូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត “បង្កើន៥ អភិវឌ្ឍ៣ (BUILD+3Ds)” ពិសេសលើមុំ “បង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា (Brand Management)” រួមចំណែកក្នុងការសម្រេចបាននូវវិស័យទេសចរណ៍ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន៕
The Ministry of Tourism would like to congratulate Battambang City on being a member of the UNESCO Creative Cities Network (UCCN) in the category “Gastronomy”.
The success of this nomination is the result of the close and cohesive collaboration between the Ministry of Tourism, the Ministry of Culture and Fine Arts, Battambang Provincial Administration, UNESCO Office in Cambodia, tourism private sector and all stakeholders, at both national and international levels, throughout the nomination process since 2021 until its official announcement on October 31, 2023, namely on the study of concept note, the consultation with relevant stakeholders, the completion of application form and related documents, and coordination with the Secretariat of the Network.
This is part of the achievements of the Royal Government of the 7th mandate under esteemed leadership of Samdech Moha Borvor Thipadei Hun Manet, Prime Minister of the Kingdom of Cambodia. At the same time, membership in this network is also a driving force in achieving the strategic initiative "BUILD + 3Ds", especially on the angle "Brand Management", contributing to achieving a competitive, sustainable and inclusive tourism sector.