គណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំគណៈកម្មការរបស់អង្គការទេសចរណ៍ពិភពលោក(UNWTO)

គណៈប្រតិភូក្រសួងទេសចរណ៍ចូលរួមកិច្ចប្រជុំគណៈកម្មការរបស់អង្គការទេសចរណ៍ពិភពលោក(UNWTO)

(ទីក្រុងSaint Petesburg ប្រទេសរុស្សី)៖ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ គណៈប្រតិភូក្រសួងទេសចរណ៍បានចូលរួមកិច្ចប្រជុំគណៈកម្មការទេសចរណ៍និងចីរភាព (Committee of Tourism and Sustainability) និងគណៈកម្មការទេសចរណ៍ និងភាពប្រកួតប្រជែង (Committee of Tourism and Competition) នៃអង្គការទេសចរណ៍ពិភពលោក (UNWTO) នាឱកាសមហាសិន្និបាទលើកទី២៣ នៃអង្គការUNWTO នៅទីក្រុងSaint Petesburg ប្រទេសរុស្សី។

គណៈកម្មការទាំងពីរនេះបានពិភាក្សា និងសម្រេចលើចំណុចមួយចំនួនដើម្បីផ្ដល់ជាអនុសាសន៍ដល់ប្រទេសនានាក្នុងពិភពលោកសម្រាប់អភិវឌ្ឍន៍វិស័យទេសចរណ៍របស់ខ្លួនប្រកបដោយចីរភាព និងបរិយាបន្ន ដូចខាងក្រោម៖

• ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពទាមទារឲ្យបន្ស៉ីគ្នារាល់ផែនការអភិវឌ្ឍន៍នានា
• ត្រូវពង្រឹងតួនាទីរបស់វិស័យទេសចរណ៍ក្នុងការចូលរួមសម្រេចនូវគោលដៅអភិវឌ្ឍប្រកបចីរភាពរបស់អង្គការសហប្រជាជាតិទាំង១៧
• ត្រូវមានគោលនយោបាយលើការប្រើប្រាស់ និងផលិតសម្រាប់វិស័យទេសចរណ៍
• ការអភិវឌ្ឍទេសចរណ៍ដោយចីរភាពត្រូវផ្តោតលើការអភិវឌ្ឍផលិតផល (Product) ការគិតគូរមូលធនមនុស្ស(People) និងការរៀបចំគោលនយោបាយ (Policies)
• អង្គការទេសចរណ៍ពិភពលោកជំរុញឲ្យប្រទេសជាសមាជិកមានយន្តការតាមដានការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពដោយប្រើប្រាស់សូចនាករ ឬរង្វាស់សមស្រប
• UNWTO លើកទឹកចិត្តឲ្យប្រទេសជាសមាជិកចូលរួមជាសមាជិកនៃបណ្ដាញអង្គភាពទទួលបន្ទុកតាមដានការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព (International Network of Sustainable Tourism: INSTO ) (ក្រសួងទេសចរណ៍កម្ពុជា នឹងសហការជាមួយ UNWTO រៀបចំកិច្ចប្រជុំ INSTO នៅខែវិច្ឆិកា ២០១៩ នៅខេត្តសៀមរាប។
• UNWTO បានស្នើឲ្យមានយន្តការគុណភាព តាមសង្វាក់ផ្គត់ផ្គង់ទេសចរណ៍
• UNWTO ស្នើឲ្យគោលនយោបាយទេសចរណ៍ត្រូវឆ្លើយតបនឹង SDG ទាំង១៧
• នាពេលខាងមុខ UNWTO នឹងសិក្សាដកពិសោធន៍ថាតើពិភពលោកអាចពន្លឿនការដោះស្រាយនៃការបម្រែបម្រួលអាកាសធាតុតាមរយៈវិស័យទេសចរណ៍បានយ៉ាងណាខ្លះ?
• តាមការពិភាក្សា វិស័យទេសចរណ៍តាមរយៈការធ្វើដំណើរទេសចរជាតិ និងអន្តរជាតិ (តាមរថយន្តផ្ទាល់ខ្លួន រថយន្តក្រុង រថភ្លើង និងយន្តហោះ) នឹងបញ្ចេញឧស្ម័នការបូនឌីអុកស៊ីត (CO2)ស្មើនឹង៥,៣% នៅឆ្នាំ២០៣០ (ឆ្នាំ២០១៦ មានតែ៥%)។

បន្ទាប់ពីចូលរួមប្រជុំគណៈកម្មការ គណៈប្រតិភូបានជួបពិភាក្សាការងារជាមួយ លោក Xu Jing នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃUNWTO អំពីការរៀបចំការងារសហប្រតិបត្តិការនៅថ្ងៃខាងមុខ។

គណៈប្រតិភូក៏បានចូលរួមវេទិកាជាន់ខ្ពស់ស្ដីពីទេសចរណ៍សុខភាព និងព្យាបាលជំងឺ (Medical and Health Tourism ) ដោយ UNWTO បានណែនាំឲ្យប្រទេសជាសមាជិកត្រូវរៀបចំទទួលទេសចរនេះ ដែលមានការកើនឡើងយ៉ាងខ្លាំងនាពេលកន្លងមក និងទៅថ្ងៃអនាគត ដោយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានកំណើនជាមធ្យមប្រមាណ ២៥% ក្នុងមួយឆ្នាំ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.