ប្រសាសន៍សំខាន់ៗរបស់លោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាសុីប៉ាសុីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO)

ប្រសាសន៍សំខាន់ៗរបស់លោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាសុីប៉ាសុីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO)

ប្រសាសន៍សំខាន់ៗរបស់លោក ស៊ូ ជីង (Xu Jing) នាយកប្រចាំតំបន់អាសុីប៉ាសុីហ្វីកនៃអង្គការទេសចរណ៍ពិភពលោក (UNWTO) ថ្លែងក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ មានខ្លឹមសារដូចខាងក្រោម៖

១. លោក Yu Jing មានចំណាប់អារម្មណ៍ និងកោតសរសើរចំពោះការរីកចំរើនដ៏ឆាប់រហ័សរបស់កម្ពុជា ជាពិសេស នៅរាជធានីភ្នំពេញ។

២. លោកថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ដែលបានរៀបចំសន្និសីទអន្តរជាតិលើកទី១នេះឡើង ហើយលោកសង្ឃឹមថា ព្រឹត្តិការណ៍នេះនឹងជួយជំរុញ និងអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ជាពិសេស ទេសចរណ៍ម្ហូបអាហារនៅកម្ពុជា។

៣. កម្ពុជានាពេលបច្ចុប្បន្ន ខុសប្លែកពីអតីតកាល ដែលធ្លាប់ជាប្រទេសមានសង្រ្គាមស៊ីវិល តែឥឡូវបានប្រែក្លាយជាប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយវិស័យទេសចរណ៍នៅកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជម្រុញកំណើនសេដ្ឋកិច្ចជាតិ។

៤. លោកមានមោទនភាព និងបានកត់សម្គាល់ឃើញពីការរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ដែលបានរួមចំណែក ១២.៧% នៃផលិតផលក្នុងស្រុកសរុប (GDP)។ លោកសូមអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងទេសចរណ៍ ដែលវិស័យទេសចរណ៍បានចាប់ផ្តើមតាំងពីមិនទាន់មានអ្វី សូម្បីតែរថយន្តតាក់ស៊ីនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប តែបច្ចុប្បន្ននេះ វិស័យទេសចរណ៍កម្ពុជាសម្រេចបានជោគជ័យដ៏ត្រចះត្រចង់ មិនត្រឹមតែក្នុងអាស៊ាន និងអាស៊ីប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល។

៥. ទោះបីកម្ពុជាកំពុងរៀបចំព្រឹត្តិការណ៍នេះជាលើកទី១ តែនេះជាផ្នែកមួយបង្ហាញទៅកាន់ពិភពលោកអំពីការខិតខំប្រឹងប្រែងរបស់សហគមន៍ទេសចរណ៍អន្តរជាតិ ក្នុងការផ្សារភ្ជាប់វិស័យទេសចរណ៍ ជាមួយវិស័យម្ហូបអាហារ ឲ្យកាន់តែទូលំទូលាយ។

៦. ទេសចរណ៍ម្ហូបអាហារមិនគ្រាន់តែជួយជម្រុញដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ការភ្ជាប់ទំនាក់ទំនងជាមួយផលិតកម្មម្ហូបអាហារ និងកសិ-ឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជម្រុញដល់ការអភិវឌ្ឍន៍គោលដៅទេសចរណ៍នានា មានដូចជា បេតិកភណ្ឌអរូបីយ អត្តសញ្ញាណវប្បធម៌ តម្លៃសង្គម និងការអភិវឌ្ឍសហគមន៍ទាំងមូលតាមរយៈវិស័យទេសចរណ៍។

៧. លោកបានអបអរសាទរចំពោះទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកវិស័យទេសចរណ៍ជាកម្លាំងចលករដ៏មានឥទ្ធិពលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

៨. តាំងពីឆ្នាំ២០១៥ UNWTO បានខិតខំប្រឹងប្រែងផ្សព្វផ្សាយជាសាកលអំពីសារៈសំខាន់នៃទេសចរណ៍ម្ហូបអាហារ រួមជាមួយនឹងការងារសំខាន់ៗទៀតនៅក្នុងកម្រិតអន្តរជាតិ។ បច្ចប្បន្ន កម្ពុជារួមជាមួយបណ្តាប្រទេសអាស៊ានទាំងអស់ ក៏បានចូលរួមជាផ្លូវការនៅក្នុងយុទ្ធនាការជាសកលនេះ ដើម្បីភ្ជាប់វិស័យទេសចរណ៍ជាមួយម្ហូបអាហារ រួមជាមួយស្រា អាហារ និងគ្រប់ផ្នែកផ្សេងៗទៀតនៃសេដ្ឋកិច្ច។

សូមទាញយកឯកសារសុន្ទរកថាជាភាសាអង់គ្លេស តាមរយៈ Link ដូចខាងក្រោម៖

http://bit.ly/2TUckDI

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.