សិក្ខាសាលាចែករំលែកបទពិសោធន៍ Zero Waste និងការរៀបចំផែនការយុទ្ធសាស្ត្រ Clean & Green ឆ្ពោះទៅអាស៊ានហ្គេម 2023
សិក្ខាសាលាចែករំលែកបទពិសោធន៍ Zero Waste និងការរៀបចំផែនការយុទ្ធសាស្ត្រ Clean & Green ឆ្ពោះទៅអាស៊ានហ្គេម 2023
(ភ្នំពេញ) នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង មានរៀបចំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី " ការគ្រប់គ្រងសំណល់សូន្យ" (How to go Zero waste?) អមជាមួយនឹងការពិគ្រោះយោបល់ផែនការយុទ្ធសាស្រ្ត " Clean & Green " ឆ្ពោះទៅកាន់ អាស៊ានហ្គេម 2023 ក្រោមអធិបតីភាព លោក ហ៊ួត រិទ្ធី ប្រធាននាយកដ្ឋានសេវាគាំពារទីក្រុងស្អាត និងជម្រុញការប្រលងប្រណាំង ក្រសួងទេសចរណ៍ និងអ្នកជំនាញការអន្តរជាតិ២រូប គឺ៖ លោក Pal Martensson (ជនជាតិស៊ុយអែត) និងកញ្ញា Andri Tenri (ជនជាតិឥណ្ឌូនេសុី) រួមទាំងលោក នូ សុវណ្ណ នាយកប្រចាំតំបន់អាសុីនៃអង្គការ Let's Do It ដែលមានការចូលរួមពីតំណាងមន្ទីរទេសចរណ៍ តំណាងសាលារាជធានី ខេត្តទាំង២៥ និងសិស្សនិស្សិត។
សិក្ខាសាលាផ្ដោតសំខាន់លើប្រធានបទដូចខាងក្រោម៖
១. How to go Zero waste?
ជាយន្តការមួយជម្រុញ និងលើកទឹកចិត្តអនុវត្តការកាត់បន្ថយការបញ្ចេញចោលសំណល់ ពិសេសសំណល់រឹងទៅក្នុងបរិស្ថាន និងការទទួលខុសត្រូវលើសំណល់របស់ខ្លួន។
២. ផែនការយុទ្ធសាស្ត្រ Clean and Green towards Asian Game 2023 ត្រៀមខ្លួនជាទីក្រុងស្អាត និងបៃតងដើម្បីទទួលជាម្ចាស់ផ្ទះការប្រកួត Asian Game 2023។