ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងស្តីពីការត្រៀមខ្លួនរបស់មគ្គុទ្ទេសក៍ទេសចរណ៍ក្នុងការជំរុញសកម្មភាពទេសចរណ៍ផ្ទៃក្នុង និងការត្រៀមខ្លួនទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

ដើម្បីបង្កើតទំនុកចិត្តដល់ទេសចរផ្ទៃក្នុង និងត្រៀមទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នាពេលខាងមុខ ក្រសួងទេសចរណ៍សូមជម្រាបជូនដំណឹងដល់លោក-លោកស្រីជាមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត មេត្តាជ្រាបថា៖
១.ក្រសួងទេសចរណ៍សូមកោតសរសើរមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩តាមគោលការណ៍ស្ម័គ្រចិត្តកន្លងមក ប៉ុន្តែក៏នៅមានមគ្គុទ្ទេសក៍មួយចំនួនតូចមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩នៅទ្បើយ។ ក្រសួងទេសចរណ៍សូមក្រើនរំលឹកដល់មគ្គុទ្ទេសក៍ទេសចរណ៍រួសរាន់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដើម្បីត្រៀមខ្លួនទទួល និងផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនាកម្ពុជា។
២. ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១តទៅ ការស្នើសុំអាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតទាំងថ្មី និងបន្តត្រូវភ្ជាប់កាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាឯកសារថតចម្លង បន្ថែមលើលក្ខខណ្ឌដែលបានកំណត់ក្នុងប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណទេសចរណ៍ដល់មគ្គុទ្ទេសក៍ទេសចរណ៍លេខ០៩៣ប្រក ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ប្រកាសលេខ១៥៣ប្រក ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ និងប្រកាសលេខ១៣៩ ប្រក ចុះថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦។
៣.មគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិតតម្រូវឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ដូស តាមការកំណត់របស់ក្រសួងសុខាភិបាល។ ការខកខានមិនបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយប្រការណាមួយដែលគ្មានហេតុផលសុខាភិបាលច្បាស់លាស់ ជាកម្មវត្ថុនៃការមិនអនុញ្ញាតឱ្យផ្តល់ សេវាកម្មមគ្គុទ្ទេសក៍ទេសចរណ៍ដល់ទេសចរទ្បើយ។
៤. មគ្គុទ្ទេសក៍ទេសចរណ៍ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយហេតុផលសុខាភិបាលណាមួយ ត្រូវមានការបញ្ជាក់ពីអាជ្ញាធរសុខាភិបាលក្នុងភូមិសាស្រ្តរបស់ខ្លួន។
អាស្រ័យហេតុនេះ សូម លោក លោកស្រី ជាមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងអស់ ប្រតិបត្តិករទេសចរណ៍ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.