តំបន់ទេសចរណ៍សំខាន់ៗទាំង១៣ នៃខេត្តបន្ទាយមានជ័យ

១.សារមន្ទីរខេត្តបន្ទាយមានជ័យ ជាកន្លែងរក្សាទុក និងអភិរក្ស វត្ថុបុរាណមានតម្លៃជាច្រើន ដូចជា៖ រូបចម្លាក់ គ្រឿងលម្អប្រាសាទ ជាពិសេសភាជន៍នាម័យបុរាណ និងសម្ភារៈធ្វើពីសំរឹទ្ធនិងដែក ទុកជាមរតកសម្រាប់សាធារណជនបានទស្សនានិងសិក្សាឈ្វេងយល់។  សារមន្ទីរខេត្តបន្ទាយ មានជ័យ ត្រូវបានបង្កើតឡើងនាអំឡុងឆ្នាំ២០០៤ ក្រោមការកសាងនិងយកចិត្តទុកដាក់ពីក្រសួងវប្ប ធម៌និងវិចិត្រសិល្បៈ មានទីតាំងក្នុងក្រុងសិរីសោភណ្ឌ ខេត្តបន្ទាយមាន ជ័យ។ នៅទីនេះ មានរក្សាទុក សមុច្ច័យរាប់រយប្រភេទ មានអាយុ កាលយូរឆ្នាំ មានខ្លះតាំងពីសម័យបុរេប្រវត្តិសាស្ត្រ ឬសម័យយុគ្គដែក រហូតមកដល់សម័យមុនអង្គរ សម័យអង្គរ  និងសម័យកណ្តាល ដែលមានវត្ថុសិល្បៈមានតម្លៃ ទាំងនៅក្នុងខេត្តបន្ទាយមានជ័យ និងវត្ថុនៅក្នុងខេត្តជាច្រើនទៀត ដោយភាគច្រើនបានមកពីការជួញដូរ ការលួចជីកគាស់កកាយចល័ចពីកន្លែងមួយទៅកន្លែងមួយទៀតដែលសមត្ថកិច្ចបង្រ្កាបបាន ការធ្វើកំណាយពីស្ថានីយ៍បុរាណនានា និងការបរិច្ចាគពីប្រជាពលរដ្ឋ ។ សកម្មភាពការងារចាំបាច់ជាច្រើន ដែលក្រសួងបានធ្វើ ដើម្បីថែរក្សា អភិរក្សសមុច្ច័យ ជាបេតិក ភណ្ឌវប្បធម៌ជាតិ ដែលបានថែរក្សាទុកក្នុងសារមន្ទីរនេះ មានដូចជា៖ កិច្ចការងារអភិរក្ស ការរៀបចំវត្ថុសិល្បៈទាំងអស់នៅក្នុងឃ្លាំង ចុះបញ្ជីសារពើភណ្ឌ និងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីនិរន្តរភាព ថែរក្សា អភិរក្សបេតិកភណ្ឌឱ្យបានគង់វង្ស។ សារមន្ទីរបើកដំណើរការឱ្យសាធារណជន បានចូលទស្សនាដោយឥតគិតថ្លៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង៨ដល់១១ព្រឹក និងរសៀលចាប់ពីម៉ោង២ ដល់ម៉ោង៥ល្ងាច៕

២.ប្រាសាទ បន្ទាយឆ្មា កសា​ង​ឡើង​ក្នុង​រជ្ជកាល​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ចន្លោះ​ពី​ឆ្នាំ​១១៨១ ដល់​ឆ្នាំ​១២១៩ ។ ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បុត្រា ស្រី​ន្ទ​កុមារ និង​មេទ័ព​ទាំង​បួន ដែលមាន​ងារ​ជា «​អ្នក​ស​ញ្ជ​ត​» របស់​ព្រះអង្គ​ដែល​បាន​ពលី​ជី​វិ​ក្នុង​សមរភូមិ​ចម្បាំង​បង្ហូរឈាម​ជាមួយ​ចាម​នាពេលនោះ​។​សព្វថ្ងៃ​ប្រាសាទ​នេះ​មាន​សភាព​ទ្រុឌទ្រោម​ខ្លះ ប៉ុន្តែ​នៅតែ​ស្រស់ស្អាត​ជាទី​គយគន់​ដែល​ហ៊ុមព័ទ្ធ​ដោយ​ទេសភាព​ខៀវស្រងាត់​ជាមួយនិង​ដើមឈើ​ធំៗ​។

ប្រាសាទបន្ទាយឆ្នារ មានទីតាំងស្ថិតនៅ ភូមិបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ និងមានចំងាយប្រមាណ៧គីឡូម៉ែត្រពីទីប្រជុំជនខេត្តបន្ទាយមានជ័យខាងជើង។ប្រាសាទ បន្ទាយឆ្មារកសាងចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ស្ថិតនៅឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្ត បន្ទាយមានជ័យ ។​ប្រាសាទបន្ទាយឆ្មារ​ស្ថិតនៅ​ទិសពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា ដែលមាន​ចំងាយ​៦០​គីឡូម៉ែត្រ​ពី​ទី​រូ​ម​ខេត្តបន្ទាយមានជ័យ​។

៣.ប្រាសាទបន្ទាយទ័ព សព្វ​ថ្ងៃ​ស្ថិតនៅ​ក្នុងភូមិ​ថ្នល់​ដាច់ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ នា​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ ប្រាសាទ​នេះ​ស្ថិតនៅ​ខាងជើង​ស្រុក​ថ្មពួក​ចម្ងាយ ៨​គ​.​ម នៅ​ខាងកើត​ផ្លូវ​លេខ​៥៦ ចម្ងាយ​៦​គ​.​ម​.​។​

តាមរយៈ​អ្នកស្រាវជ្រាវ​ជនជាតិ​បារាំង​គឺ​លោក អេ​ជេន អៃ​ម៉ូ​នី​ញ៉េ កាលពី​ឆ្នាំ​១៩០០ អ្នកស្រុក​ហៅថា ប្រាសាទបន្ទាយទាប  ( ពាក្យ «​បន្ទាយ​» ចំពោះ​ខ្មែរ​ជា​អ្នកស្រុក​នៅ​អង្គរ​មានន័យថា «​កំពែង​» ទោះជា​ធ្វើ​ពី​ថ្ម ឬក៏​លើកដី​ធ្វើជា​ទំនប់​ព័ទ្ធ​ក៏ដោយ​)​។  គឺជា​ការពិត​ប្រាសាទ​នេះ​មាន​កំពែង​ធ្វើ​ពី​ថ្មបាយក្រៀម និង​កំពែង​ដី មាន​កម្ពស់​ទាប​ពិតមែន ប៉ុន្តែ​សព្វថ្ងៃនេះ​អ្នកស្រុក​ហៅ​ក្លាយទៅជា «​បន្ទាយទ័ព​» ទៅហើយ​។​

ប្រាសាទ​នេះ​ពុំមាន​សិលាចារឹក​បញ្ជាក់​ពី​កាលបរិច្ឆេទ និង​រាជ្យ​ស្ដេច​សាងសង់​ទេ ប៉ុ​ន្ត អ្នកស្រាវជ្រាវ​ខ្មែរ និង​បរទេស សិក្សា​តាមរយៈ​សំណង់​ស្ថាបត្យកម្ម​, រចនាបថ​សិល្បៈ​, និង​សំណល់​បដិមា​មាននៅ​ក្នុង​បរិវេណ​ប្រាសាទ​លោក​យល់ថា​៖ ប្រាសាទ​នេះ​ប្រហែលជា​កសាងឡើង​ក្នុង​រាជ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ នៅ​អំឡុង​ដើម​សតវត្ស​ទី​១៣ ឧទ្ទិស​ចំពោះ​ព្រះពុទ្ធសាសនា​មហាយាន​។​

ប្រាសាទ​កសាង​នៅក្នុង​កំពែង​ចំនួន​៤​ជាន់​៖ ១. កំពែង​ខាងក្រៅ​ជា​ដី (​កំពែង​ទី​៤) មាន​រាង​ស្ទើរ​ជា​ចតុកោណស្មើ ជ្រុង​នីមួយៗ​មាន​ប្រវែង​២២០០​ម៉ែត្រ ២. កំពែង​ទី​៣ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង មាន​បណ្ដោយ​ប្រវែង​៨០០​ម៉ែត្រ ទទឹង​ប្រវែង​៥០០​ម៉ែត្រ ៣. កំពែង​ទី​២ ធ្វើ​ពី​ថ្មបាយក្រៀម​មាន​រាង​បួន​ជ្រុង​ទ្រវែង បណ្ដោយ​ប្រវែង​១៥០​ម៉ែត្រ ទទឹង​ប្រវែង​១១០​ម៉ែត្រ កម្ពស់​ប្រវែង​១​ម៉ែត្រ គឺជា​ខឿន​ទី​១​របស់​ប្រាសាទ ព័ទ្ធ​ពី​ក្រៅ​ដោ​យក​សិន្ធុ​ធំ​មួយ​។ និង​ទី​៤. កំពែង​ទី​១​មាន​រាង​ចតុកោណស្មើ មាន​ជ្រុង​នីមួយៗ​ប្រវែង​៧០​ម៉ែត្រ កម្ពស់​ប្រវែង​២,៥​ម៉ែត្រ គឺជា​ខឿន​ទី​២​របស់​ប្រាសាទ​។​

ប្រាសាទ​នេះ​កសាង​ដោយ​ប្រើប្រាស់​ថ្ម​មាន​ក្បាច់ចម្លាក់​ស្រាប់ គឺជា​ថ្ម​របស់​ប្រាសាទ​ចាស់​ណាមួយ​នៅក្បែរនោះ មាន​ប្រាង្គ​ធំៗ ហើយ​ខ្ពស់ៗ​មាន​កម្ពស់​ប្រហែល​៣៥​ម៉ែត្រ​។ ប្រាសាទ​មាន​ប្រា​ង​ចំនួន​៥ ប្រាង្គ​ធំ​នៅ​កណ្ដាល រីឯ​ប្រាង្គ​តូច​បួន​ផ្សេងទៀត​នៅ​ចំ​ទិស​ទាំង​បួន មាន​នាទី​ជា​ខ្លោងទ្វារ ហើយ​ភ្ជាប់​មក​ប្រាង្គ​កណ្ដាល​ដោយ​រោងទង​។ ប្រាសាទ​នេះ​មាន​នៅសល់​ធ្នឹម និង​ពិ​ដាន​ធ្វើ​ពី​ឈើ​មាន​ឆ្លាក់​ក្បាច់​ត្របកឈូក​ជា​លំអ ពិ​ដាន​ឈើ​នេះ​បាន​បាត់បង់​ខ្លះ​នៅពេល​ធ្វើ​រដ្ឋប្រហារ​កាល​ពី​ខែកក្កដា ឆ្នាំ​១៩៩៧៕

៤.អាងជើងគ្រុស ជា​អាង​មួយ​ដ៏​ធំ ដែល​ស្តុក​ទឹក​សម្រាប់​ប្រើប្រាស់​ក្នុងការ​ស្រោចស្រព​ដំណាំ​កសិកម្ម និង​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។ មិន​ត្រឹម​ជា​អាង​ស្ដុក​ទឹក​ប៉ុណ្ណោះ​ទេ អាង​ជើងគ្រុស ក៏​ជា​តំបន់​ទេសចរណ៍​សក្ដានុពល សម្រាប់​ពលរដ្ឋ និង​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​ផងដែរ​។ លោក ម៉ៅ ស៊ី អ្នកគ្រប់គ្រង​នា​អាង​ជើងគ្រុស លើកឡើងថា​៖ «​ពី​ដើមឡើយ​ទីតាំង​នេះ ជា​ព្រៃ និង​មាន​ភាពស្ងាត់ជ្រងំ ប៉ុន្តែ​ក្រោយ​មានការ​អភិវឌ្ឍ បាន​ក្លាយជា​តំបន់​ទេសចរណ៍​ដែលមាន​ប្រជាពលរដ្ឋ​មក​កម្សាន្ត​ច្រើន​»​។

អាង​ជើងគ្រុស​នេះ មាន​ចម្ងាយ​៥​គីឡូម៉ែត្រ ពី​ប្រាសាទបន្ទាយឆ្មារ ដែល​ស្ថិត​ក្នុងភូមិ​បន្ទាយឆ្មារ ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ ភ្ញៀវទេសចរ និង​ពលរដ្ឋ ដែល​មក​កម្សាន្ត​នៅ​អាង​ជើងគ្រុស​នេះ អាច​គយគន់​សុរិយា​អស្ដង្គត ជិះទូក​មើល​សត្វ​ស្លាប និង​មាន​កន្លែង​ទទួលទាន​អាហារ រួមទាំង​មាន​ចំណត​យានយន្ត​ដ៏​ធំ​ទូលាយ​ផងដែរ​។​
 

​បើតាម​លោក ម៉ៅ ស៊ី អាង​ជើងគ្រុស​នេះ ត្រូវបាន​ជួស​ជុស និង​រៀបចំ​ជា​កន្លែង​កម្សាន្ត​សម្រាប់​ភ្ញៀវទេសចរ បាន​រយៈពេល ៦​ខែ​មកហើយ​។ លោក ម៉ៅ ស៊ី បន្តថា​៖ «​អាង​ជើងគ្រុស​នេះ បានប្រែក្លាយ​ពី​តំបន់​ដែល​ពលរដ្ឋ​នេសាទ​ខុសច្បាប់ មកជា​តំបន់​ផ្ដល់​ចំណូល​ដល់​ពលរដ្ឋ តាមរយៈ​សកម្មភាព​ទេសចរណ៍​»​។ 

អាង​ជើងគ្រុស មាន​ស្ពាន​បណ្ដែត​ទឹក និង​ផែ​សម្រាប់​ភ្ញៀវទេសចរ​អង្គុយ និង​ឈរ​ថតរូប​ទុកជា​អនុស្សាវរីយ​។ ថ្ងៃ​ចុង​សប្ដាហ៍ និង​ថ្ងៃ​បុណ្យទាន ជា​ថ្ងៃ​ដែល​ពលរដ្ឋ និង​ភ្ញៀវទេសចរ មកលេង​តំបន់​នេះ​ច្រើនជាងគេ​។ អាង​ជើងគ្រុស ដែលជា​សក្ដានុពល​ថ្មី នៅ​ឃុំ​បន្ទាយឆ្មារ​នេះ ត្រូវបាន​ថែរក្សា​អនាម័យ និង​សម្អាត​បាន​ត្រឹមត្រូវ ដោយ​ក្រុមការងារ​នៅ​ទីនោះ​។ 

​គួរ​បញ្ជាក់ថា នៅ​បរិវេណ​អាង​ជើងគ្រុស​នេះ នឹង​សាងសង់​ស្ពាន​បណ្ដែត​សម្រាប់​ឆ្លងទៅ​កាន់​កោះ ជាទី​កប់​សព​នា​សម័យបុរាណ​ផងដែរ​៕ 

 

៥.អាងត្រពាំងថ្ម ​ ស្ថិតក្នុងភូមិសាស្រ្ត ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានចម្ងាយ​ ៦៦គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ ។ អាងត្រពាំងថ្ម​ ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្តមួយ​ និងជាតំបន់អភិរក្សជម្រកសត្វស្លាបកម្រ និងសត្វស្លាបជិតផុតពូជផងដែរ។​ ភ្ញៀវទេសចរណ៍ ក៏អាចមកងូតទឹក ជិះទូកលេងកំសាន្តទស្សនាសត្វស្លាប និងមានខ្យល់បរិសុទ្ធ ផាសុខភាព និងមានម្ហូប គ្រប់មុខ មាន់អាំង ទាអាំង ជាពិសេសគឺត្រីស្រស់ៗជាច្រើនប្រភេទ ។​ អាងត្រពាំងថ្ម​ អាចស្តុកទឹកបានចំនួន​១៨០លានម៉ែត្រគូបនៅរដូវវស្សា និងនៅរដូវវប្រាំងអាចស្តុបទឹកបាន ១២០លានម៉ែត្រគូប និងជួយផ្គត់ផ្គង់ទឹកដល់ដំណាំស្រែចំការរបស់ប្រជាកសិករផងដែរ។

៦. ប្រាសាទបារាយណ៍ មេបុណ្យគឺជាប្រសាទ ដ៏វ័យចំណាស់មួយ ប្រា សាទនេះបាន កសាងឡើងតាំង ពីជំនាន់ជ័យវរ្ម័នទី៧ ជាមួយប្រសាទអង្ករវត្ត ប្រាសាទបា រាយណ៍ មេបុណ្យនេះស្ថិតនៅខាង កើតប្រាសាទបន្ទាយ ឆ្មាប្រ៥០០ម៉ែត្រ ក្នុងភូមិបន្ទាយឆ្មា ឃុំបន្ទាយឆ្មា ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ប្រាសាទបារាយណ៍ មេបុណ្យនេះក្រោយពី សង្ក្រាមបានបញ្ចប់ នៅក្នុងឆ្នាំ១៩៧៩ត្រូវ បានគេ ទុកចោលអស់ រយះពេលជាង៣០ឆ្នាំ កន្លងមកហើយដោយ ព្រៃដុះព័ទ្ធជិតជុំទៅ ដោយបា រាយណ៍ ទឹកដែលមានបណ្តោយ ៨,០០៨ម៉ែត្រទទឹង៨០០ម៉ែត្រ ប្រាសាទមេបុណ្យ នេះដូនតា បាន កសាងឡើងនៅ ចំកណ្តាលបារាយណ៍ទឹក។

ក្រោយពីទុកចោលជា ច្រើនឆ្នាំកន្លងមកលោក ជំទាវ ម៉ៅ ម៉ាល័យ បានចាប់ផ្តួចផ្តើម កសាង ស្ពាន តជាប់និងប្រសាទ នេះឡើងវិញនៅថ្ងៃទី ៥ ខែកក្កដាឆ្នាំ ២០១៩មានប្រវែង៨០ម៉ែត្រ ក្រោយពីធ្វើរួចរាល់ ត្រូវដាក់សម្ពោធឲ្យ ប្រើប្រាស់ជាផ្លូវការ ហើយស្ពាននេះចំណាយ អស់ទឹក ប្រាក់ជាង៨០,០០០ដុល្លា ដែលជាថវិការបស់ លោកឧបនាយករដ្ឋមន្ត្រី កែគឹមយ៉ាន សមាជិក សភាមណ្ឌល ខេត្តបន្ទាយមានជ័យ និងជាប្រធាន ក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្ត បន្ទាយ មានជ័យ លោកជំទាវ ម៉ៅ ម៉ាល័យ កែគឹមយ៉ាន និងសប្បុរស ជនមកពីគ្រប់ទិសទី។

៧.ភ្នំបាក់ និងភ្នំជញ្ជាំង ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ព្រៃភ្នំ និងតំបន់​វប្បធម៌​ឬប្រពៃណី។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំងដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាំអារម្មណ៏នោះ មានដូចជា៖ ទស្សនាទេសភាពព្រៃភ្នំ, ទស្សនាវត្ត និងចំណុចផ្សេងៗទៀត។ភ្នំបាក់ និង ភ្នំជញ្ជាំង ជា​រមណីដ្ឋាន​ធម្មជាតិ និង ​វប្បធម៌មួយ ដ៏ស្រស់ត្រកាល និងជាកន្លែងកំសាន្តមួយ ដែលមាន​ភ្នំ​ពីរ ​នៅ​ជិតគ្នា ដែលមើលទៅមានរូបរាង និងមានឈ្មោះដូចជាកូនភ្លោះ មាន​ថ្ម​ធំៗ ​ជា​ច្រើន​បញ្ឈរ​ ដូចជា​ជញ្ជាំង​ ពោរពេញដោយ  បរិយាកាស និង​ ទិដ្ឋភាពដ៏ល្អប្រណិត។ ចំណែកនៅ​ចន្លោះ​ភ្នំ មានកន្លែងដ៏ស្រស់ស្អាតមួយ  សំរាប់ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិសំរាកកំសាន្ត។ជាពិសេស ​នៅជើង​ភ្នំ​ មាន​ត្រពាំង​ធំ​មួយ   មានទំហំ  ១០​ម៉ែត្រការ៉េ ​ជម្រៅ ១២​ម៉ែត្រ​ និង
រូប​ចម្លាក់​ថ្មបុរាណជាច្រើន   បាន​ធ្លាក់ សន្សល់ទុកនៅក្នុងត្រពាំងនោះ តាំងពីសម័យមុន
មកម្ល៉េះ។សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំង ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ។ ចំពោះចំណតរថយន្តវិញ ភ្ញៀវទេសចរអាចធ្វើការចតដោយផ្ទាល់នៅរមណីយដ្ឋានបានថែមទៀតផង។សម្រាប់កន្លែងអង្គុយលំហែរកាយវិញ រមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំង គឺពុំទាន់មានខ្យូសអង្គុយ រឺក៏តូបអង្គុយសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។ ក្រៅពីនេះ រមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំងពុំទាន់មានកន្លែងកម្មង់អាហារ រឺកន្លែងលក់អាហារ, អាហារដ្ឋាន និងភោជនីយដ្ឋាននៅឡើយទេ។សម្រាប់កន្លែងស្នាក់នៅ រមណីយដ្ឋាន​ភ្នំ​បាក់ និង​ភ្នំ​ជញ្ជាំងពុំទាន់មានបឹងហ្គាឡូ, ផ្ទះសំណាក់ និងសណ្ឋាគារនៅឡើយទេ។

៨.វត្តភ្នំតូច ភ្ញៀវទេសចរអាចទស្សនាល្អាងភ្នំ ស្វែងយល់ជីវភាពរស់នៅរបស់អ្នកភូមិ។ វត្តភ្នំតូច ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិភ្នំតូច ឃុំភ្នំតូច ស្រុកមង្គលបូរី ដែលមានចំងាយប្រមាណជា២៤គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ មានសក្តានុពលទេសចរណ៍សំខាន់គឺល្អាងភ្នំ។

៩.ភ្នំបន្ទាយនាង ជាភ្នំថ្មកំបោរ ដែលបានកំណត់អាយុកាលក្នុងស័កទី១ Paleoccic សម័យ Permi an (២៥១-២៩៩លានឆ្នាំ។។ ភ្នំបន្ទាយនាងជាកូនភ្នំថ្មកំបោរតូចមួយ មានរូងភ្នំមួយចំនួន សិលាចារឹក បំណែកឥដ្ឋបុរាណ និងបំណែកចម្លាក់នៅក្នុងរូងភ្នំ និងវត្តស្ថិតនៅទីនោះផងដែរ។ ភ្នំនេះក៏មានរឿងនិទានពីបុរាណកាលមកដែលមានទំនាក់ទំនងនឹងរឿងនាងរំសាយសក់ ដែលជាប់ទាក់ទងនឹងភ្នំសំពៅ ភ្នំបាណន់ផងដែរ។ ពីអតីតកាលទីនេះជាសមុទ្រ ដែលកើតឡើងដោយកំណកនៃកំបោរ។ ថ្មកំបោរ ជាប្រភេទថ្មដែលកើតពី កំណកនៃជីវៈចម្រុះមួយចំនួន ដែលបានបង្កើតពីការប្រមូលផ្ដុំនៃ សំបកគំ ងាវ, ផ្កាថ្ម, សារាយ, សំណល់ផ្សេងៗ និងកំទេចកំទីសរីរាង្គ ផ្សេងទៀត។ ដោយសារកំណកកំបោរដែលបានពីសារធាតុកំបោរនៃពពួកសត្វសមុទ្រ ភ្នំបន្ទាយនាងក៏បានបន្សល់នូវភស្តុតាងមួយចំនួន ដែលអាចបញ្ជាក់ថា ទីតាំងនេះពិតជាសមុទ្រ ដែលភស្តុតាងទាំងនោះមានផូស៊ីលនៃផ្កាថ្មជាច្រើនប្រភេទ។ ក្រៅអំពីផូស៊ីលនៃសត្វសមុទ្រសម័យបុរាណ ភ្នំនេះជាទីតាំងបុរាណស្ថាន ដែលមាននៅសល់សិលាចារឹកមួយចារជាភាសាសំស្រ្កឹតនៅលើជញ្ជាំងថ្មភ្នំ អាចក្នុងអំឡុងស.វទី៧ គ.ស និងបំណែកឥដ្ឋបុរាណក្នុងរូងភ្នំមួយទៀតនៃភ្នំនោះដែរដែលត្រូវបិទផ្ចិតដោយស៊ីម៉ងត៍។ រួមសេចក្ដីមក ភ្នំបន្ទាយនាងជាទីតាំងផូស៊ីលសត្វសមុទ្រ មួយមានដែលអាយុកាលក្នុងស័កទី១ ក្នុងសម័យ Permian (២៥១-២៩៩លានឆ្នាំ) សិលាចារឹក និងបុរាណវត្ថុមួយចំនួនទៀតផង។

 

១០.ប្រាសាទភ្នំកូនខ្លែង ជាសហគមន៍ ព្រៃធំជាងគេមួយ ក្នុងខេត្តបន្ទាយមានជ័យ ដែលប្រជាពលរដ្ឋអាចអាស្រ័យផលអនុផលព្រៃឈើបានគ្រប់រដូវកាល ហើយមានសម្រស់ធម្មជាតិ ដ៏ស្រស់ត្រកាលគួរឱ្យទាក់ទាញភ្ញៀវទេសចរ ក្នុងការគយគន់ទេសភាពធម្មជាតិព្រៃឈើ ផ្កាព្រៃ និងស្រូបយកខ្យល់អាកាសល្អបរិសុទ្ធ ដើម្បីបំបាត់ការនឿយហត់ និងភ្លេច អស់ទុក្ខកង្វល់ទំាងពួង។ សហគមន៍ព្រៃឈើភ្នំកូនខ្លែង មានទីតាំង ស្ថិតនៅក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ត្រូវបានបង្កើតឡើងនៅ ក្នុងឆ្នាំ២០០០ បន្ទាប់ពីសមាហរណកម្ម នៅឆ្នាំ ១៩៩៨ ក្នុងគោលបំណង ដើម្បីការពារធនធានធម្មជាតិនៅទីនោះឱ្យបានគង់វង្ស ដែលមានផ្ទៃដីសរុបចំនួន ២៣៧៣ ហិកតា៕

១១.ប្រាសាទភ្នំកងវ៉ា គឺជាតំបន់ទេសចរណ៍មួយក្នុងចំណោមតំបន់ទេសចរណ៍ដទៃទៀតនៅក្នុង​ខេត្តបន្ទាយមានជ័យ។ ប្រាសាទនេះមានសភាពទ្រុឌទ្រោម តែនៅតែជាទីកម្សាន្តសម្រាប់ភ្ញៀវទេសច​រជាតិ និងអន្តរជាតិក្នុងការទស្សនាប្រាង្គប្រាសាទ ទិដ្ឋភាពថ្ងៃលិច និងការផ្តិតយកទេសភាពផ្សេងៗជាដើម។

១២.សហគមន៍ព្រៃឈើភ្នំព្រះ ជាតំបន់សក្តានុពលទេសចរណ៍តាមព្រៃភ្នំដ៏ទាក់ទាញមួយ ដែលមានទីតាំងនៅក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ធម្មជាតិដ៏ស្ងប់ស្ងាត់ ធនធានព្រៃឈើ រូងភ្នំ និងតំបន់សក្ការរបស់ប្រជាពលរដ្ឋក្នុងតំបន់ គឺទីចំណុចទាក់ទាញនៃសហគន៍ព្រៃឈើភ្នំព្រះ។ សហគមន៍ព្រៃឈើភ្នំព្រះ មានផ្ទៃដីចំនួន១,២៦៧ហិកតា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ គ្របដណ្តប់ឃុំចំនួន៤ ក្នុងស្រុកថ្មពួក។ សហគមន៍ព្រៃឈើភ្នំព្រះ មិនត្រឹមតែជាទីជម្រករបស់សត្វព្រៃ និងធនធានព្រៃឈើនោះទេ តែក៏ជាតំបន់ធម្មជាតិដែលអាចទាក់ទាញទេសចរផងដែរ។

១៣.រមណីយដ្ឋាន សួនស្នេហ៍ជនបទ ជារមណីយដ្ឋានកំពុងចាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងច្រើនទៅកម្សាន្តនៅក្នុងខេត្តបន្ទាយមានជ័យ។ សួនស្នេហ៍ជនបទ ពិតជាមានទេសភាពស្អាតៗ សួនផ្កាជាច្រើនប្រភេទ បរិយាកាសស្រស់ស្រាយបរិសុទ្ធ ធ្វើឱ្យភ្ញៀវទេសចរមិនដែលរំលងរមណីយដ្ឋានកែឆ្នៃមួយនេះឡើយ។ ម្ចាស់រមណីយដ្ឋាននេះមានប្រវត្តិត្រឹមតែជាអ្នកនាំផលិតផលនេសាទទៅប្រទេសថៃតែប៉ុណ្ណោះ ប៉ុន្តែដោយហេតុការស្រឡាញ់ចូលចិត្ត គាត់បានទិញដីហើយបង្កើតជារមណីយដ្ឋាននេះឡើង។ ភ្ញៀវភាគច្រើនគេទៅលេងកម្សាន្ត និងថតរូបលេងនៅទីនោះនាពេលល្ងាច ដើម្បីផ្តិតយកទេសភាពសួនដ៏ប្រណិតនៅទីនោះ។

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.