រដ្ឋបាលខេត្តសៀមរាបផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិន

(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានរៀបចំពិធីផ្សព្វផ្សាយនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់អាជីវកម្មបៀរហ្គាឌិននាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងធានាបាននូវសន្តិសុខ សុវត្ថិភាពភ្ញៀវ និងទីតាំងគោលដៅអាជីវកម្មសុវត្ថិភាព។
លោក ពៅ ពិសិដ្ឋ បានឱ្យដឹងថា បន្ទាប់ពីទទួលបានការផ្សព្វផ្សាយពី ក្រសួងទេសចរណ៍ ស្តីពីការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន និងបានផ្សព្វផ្សាយជូនដល់រដ្ឋបាលរាជធានី-ខេត្ត មន្ទីរទេសចរណ៍ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ និងផ្សព្វផ្សាយដល់សាធារណជន ជាពិសេសប្រតិបត្តិករទេសចរណ៍ដែលប្រកបអាជីវកម្មបៀរហ្កាឌិននៅទូទាំងប្រទេស។
លោកបានបន្តថា អាជីវកម្មសេវាកម្សាន្តបៀរហ្កាឌិន គឺជាសេវាកម្មទេសចរណ៍មួយដ៏សំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅពេលរាត្រី នៅតាមតំបន់ទេសចរណ៏សៀមរាប-អង្គរ ដែលឆ្លើយតបទៅនឹងទិសដៅរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ក្នុងការជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ជំរុញនិងលើកទឹកចិត្តប្រជាពលរដ្ឋ ឱ្យទៅទស្សនាតំបន់ទេសចរណ៍ធម្មជាតិ និងសហគមន៍អេកូទេសចរណ៍ ដែលជាកត្តាជំរុញចរន្តសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋមូលដ្ឋាន មូលដ្ឋានអាជីវកម្ម និងកំណើនសេដ្ឋកិច្ចជាតិ និងការត្រៀមបើកទទួលទេសចរណ៍សុវត្ថិភាព សំដៅចូលរួមស្តារ និងលើកស្ទួយសកម្មភាពសេដ្ឋកិច្ច-សង្គមស្របតាមគន្លងប្រក្រតីភាពថ្មី។
លោកបានបន្តទៀតថា ទន្ទឹមនឹងការបើកដំណើរការអាជីវកម្មបៀរហ្កាឌិនឡើងវិញ ការដាក់ចេញនូវវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិននេះ នឹងក្លាយជាកត្តាចម្បងដើម្បីរក្សាបាននូវស្ថិរភាពអាជីវកម្ម និងធានាបាននូវសុវត្ថិភាពភ្ញៀវជាតិ-អន្តរជាតិ ក្នុងការប្រែក្លាយការគំរាមកំហែងពីជំងឺកូវីដ-១៩ ទៅជាឱកាសសម្រាប់ការលើកកម្ពស់សេវាកម្មទេសចរណ៍ខេត្តសៀមរាប និងធានាបាននូវអាជីវកម្មបៀរហ្កាឌិន ជាកន្លែងអាជីវកម្មមួយដែលមានសុវត្ថិភាពចំពោះភ្ញៀវទេសចរ ។
ដើម្បីឱ្យការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ប្រកបដោយប្រសិទ្ធភាព លោកអភិបាលរងខេត្តស្នើសុំឱ្យមន្ទីរទេសចរណ៍ខេត្តសៀមរាប និងក្រុមការងារត្រួតពិនិត្យតាមដានការអនុវត្តវិធានសុវត្តិភាពទេសចរណ័ខេត្តសៀមរាប ដើម្បីរៀបចំឯកសារស្នើសុំច្បាប់អាជិវកម្មបៀរហ្គាឌិននិងវាយតម្លៃការអនុវត្តនិតីវិធីស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ដំណើរការអាជីវកម្មបៀរហ្គាឌិន ឱ្យស្របនឹងលក្ខខណ្ឌតម្រូវ ដែលបានកំណត់នៅក្នុងវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ត្រូវរៀបចំការបណ្តុះបណ្តាលអំពីវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្មបៀរហ្កាឌិន ដល់ម្ចាស់ និងអ្នកគ្រប់គ្រង បុគ្គលិកបម្រើការងារនៅក្នុងអាជីវកម្មបៀរហ្គាឌិន ៕

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.