រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅដល់ការស្តារវិស័យទេសចរណ៍អាស៊ានឥណ្ឌាឡើងវិញ

(ព្រះសីហនុ)៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាបានដាក់ផែនការបន្តជាមួយគ្នា គឺត្រូវស្វែងមធ្យោបាយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យកាន់តែប្រសើរ សម្រាប់តាមបរិវត្តកម្មនៃវិស័យទេសចរណ៍អាស៊ាន និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅដល់ការស្តារវិស័យទេសចរណ៍អាស៊ាន-ឥណ្ឌាឡើងវិញ។
ការឯកភាពគ្នានេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាលើកទី៩ តាមទម្រង់ផ្ទាល់ និងអនឡាញ នៅព្រះសីហនុ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ដែលដឹកនាំដោយឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា និងសហប្រធា លោក គីស្សាន រ៉េដឌី (G. Kishan Reddy) រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា។ កិច្ចប្រជុំនេះដែលក៏មានការចូលរួមពីថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ថ្នាក់រដ្ឋមន្ត្រីទេសចរណ៍ឥណ្ឌា អគ្គលេខាធិការអាស៊ាន ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងក្រសួងមហាផ្ទៃ ដែលមានសមាសភាពប្រមាណ១០០នាក់។
នាកិច្ចប្រជុំនោះ ស្ថាប័នជាតិអាស៊ាន-ឥណ្ឌាបានឯកាពគ្នាស្វែងមធ្យោបាយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលឲ្យកាន់តែប្រសើរ សម្រាប់តាមបរិវត្តកម្មនៃវិស័យទេសចរណ៍អាស៊ាន។
កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន-ឥណ្ឌាក៏បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ សំដៅដល់ការស្តារវិស័យទេសចរណ៍អាស៊ានឥណ្ឌាឡើងវិញ។
ចំណុចសំខាន់ៗដែលត្រូវបានលើកយកមកពិគ្រោះ និងសម្រេចបានក្នុងកិច្ចប្រជុំខាងលើនេះមានដូចតទៅ៖
១៖ កិច្ចប្រជុំក៏បានកត់សម្គាល់ផងដែរថា ការវិនិយោគក្នុងវិស័យទេសចរណ៍ជាកត្តាគន្លឹះក្នុងការស្តារវិស័យទេសចរណ៍សំដៅដល់ការស្តារសេដ្ឋកិច្ច-សង្គម ដើម្បីការបន្ថយភាពក្រីក្ររបស់ប្រជាជនអាស៊ាន និងឥណ្ឌា។
២៖ បានពិនិត្យ និងវាយតម្លៃផែនការសកម្មភាពដើម្បីធានាការអនុវត្តនេះស្របតាមផែនការសកម្មភាពសហប្រតិបត្តិការទេសចរណ៍អាស៊ាន-ឥណ្ឌា ឆ្នាំ២០២១-២០២២។
៣៖ បានពិនិត្យឃើញថា ផែនការស្តារវិស័យទេសចរណ៍អាស៊ានឡើងវិញ ដែលដឹកនាំសម្របសម្រួលដោយក្រសួងទេសចរណ៍កម្ពុជា មានលក្ខណៈគ្រប់គ្រាន់សម្រាប់ការប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញ។
៤៖ វិបត្តិកូវីដ-១៩ ពិតជាបានជំរុញដល់ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល។
សូមបញ្ជាក់ថា កម្ពុជាបានរៀបចំសេចក្តីថ្លែងការណ៍ភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) ដើម្បីសុំការឯកភាពពីកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន (Phnom Penh Declaration on Transforming ASEAN Tourism) ដើម្បីសុំការឯកភាពពីកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ ដែលត្រូវបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានលើកទី២៥ផងដែរ៕

General Information


Activities in Cambodia



More About Cambodia

This website, Tourismcambodia.org, the official website of Ministry of Cambodia of the Kingdom of Cambodia, is designed and maintained collaboratively by RED DOT (Cambodia) Co., Ltd and Cybernetics Ltd a full service branding and advertising agency in Cambodia. While efforts are made to ensure that all the information hereto are good, accurate and up to date, by visiting the website Tourismcambodia.org, viewing, accessing or otherwise using any of the services or information created, collected, compiled or submitted to Tourismcambodia.org, you agree to be bound by the our Terms and Conditions of Use, (Click here). If you do not want to be bound by our Terms, your only option is not to visit, view or otherwise use the services of Tourismcambodia.org. You understand, agree and acknowledge that these Terms constitute a legally binding agreement between you and Tourismcambodia.org and that your use of Tourismcambodia.org shall indicate your conclusive acceptance of this agreement.