ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ចើញជាអធិបតីភាព ក្នុងពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប
សៀមរាប ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ – ក្រសួងទេសចរណ៍សហការជាមួយរដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីសំណេះសំណាល និងពិភាក្សាការងារជាមួយផ្នែកឯកជនក្នុងវិស័យទេសចរណ៍ខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្តសៀមរាប ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងទេសចរណ៍ សមាគមឧស្សាហកម្មទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ក្នុងខេត្តសៀមរាប សរុបប្រមាណជាង ២៥០រូប។
---
Siem Reap, October 5, 2023 -The Ministry of Tourism, in collaboration with the Siem Reap Provincial Administration, held a discussion with the private sector in the field of tourism in Siem Reap, which was presided over by HE Sok Soken, Minister of Tourism. The discussion included the vice governor of Siem Reap Province, leaders from the Ministry of Tourism, members of the Tourism Industry Association, and tour operators in Siem Reap, with a total of more than 250 people.