ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួប ឯកឧត្តម Datuk Eldeen Husaini Hashim ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា
ទីស្តីការក្រសួងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ - ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួប ឯកឧត្តម Datuk Eldeen Husaini Hashim ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីកាលានុវត្តភាពនានា សម្រាប់កិច្ចសហប្រតិបត្តិការ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍រវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ប្រកបដោយភាពប្រកួតប្រជែង ចីរភាព និងបរិយាបន្ន ដើម្បីជំរុញលំហូរទេសចរទៅវិញទៅមកឱ្យកាន់តែប្រសើរឡើង។
---
On October 4, 2023 - His Excellency Mr. SOK Soken, Minister of Tourism of the Kingdom of Cambodia, received a courtesy call from His Excellency Datuk Eldeen Husaini Hashim, Ambassador Extraordinary and Plenipotentiary of Malaysia to the Kingdom of Cambodia, to discuss opportunities for cooperation in strengthening tourism between the two countries in order to become more competitive, sustainable, and inclusive, with the aim of boosting the flow of visitors between the two nations.