ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយ លោក Emmanuel Menanteau នាយកតំបន់នៃក្រុមហ៊ុន VINCI Airports ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជាតាមផ្លូវអាកាស។
Phnom Penh, 10 October 2023 – His Excellency SOK Soken, Minister of Tourism, received a courtesy call from Mr. Emmanuel Menanteau, Area Director of VINCI Airports, to discuss potential opportunities for cooperation in promoting and developing the tourism sector, especially in ensuring the best possible hospitality for tourists traveling to and from Cambodia by air.