សៀមរាប ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ - ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក។
ដំណើរទស្សនកិច្ច និងជំនួបសំណេះសំណាលនេះ រៀបចំឡើងក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងការបន្តជួយរៀបចំតំបន់នេះ ឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់ការរៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ ការគាំពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។
------------
Siem Reap, October 6, 2023: H.E. Mr. SOK Soken, Minister of Tourism, led a delegation from the Ministry of Tourism and the private sector to visit and meet with members of the Kampong Phluk Ecotourism Community.
The visit was organized to promote tourism and make this area an attractive tourist destination for Siem Reap and a good example for other communities in the province. Together, the Ministry of Tourism and the Kampong Phluk Ecotourism Community are promoting the development of tourism communities that have been playing an important role in improving the livelihoods of local communities and environmental protection and poverty reduction.