ភ្នំពេញ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយឯកឧត្តម ផាទ្រីក មើហ្វី (W.Partrick Muphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សាអំពីការធ្វើឲ្យប្រសើរឡើងនូវភាពជាដៃគូកម្ពុជា-អាមេរិក ជាពិសេសជំរុញលំហូរទេសចរ និងពិនិត្យកាលានុវត្តភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍។
Phnom Penh, 10 October 2023-
His Excellency SOK Soken, Minister of Tourism, received a courtesy call from His Excellency W. Patrick Murphy, Ambassador Extraordinary and Plenipotentiary of the United States of America to the Kingdom of Cambodia. They discussed ways to enhance partnership between Cambodia and the United States, particularly in stimulating the flow of tourists and exploring opportunities to strengthen tourism cooperation.