ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួង ទេសចរណ៍ បានទទួលជំនួបសម្ដែងការគួរសមពី គណៈប្រតិភូ មកពីខេត្តស៊ិនជិន ប្រទេសចិន ដឹកនាំដោយ លោក WANG Shi, ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃខេត្តស៊ិនជិន
ភ្នំពេញ ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ - ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្ដីក្រសួង ទេសចរណ៍ បានទទួលជំនួបសម្ដែងការគួរសមពី គណៈប្រតិភូ មកពីខេត្តស៊ិនជិន ប្រទេសចិន ដឹកនាំដោយ លោក WANG Shi, ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃខេត្តស៊ិនជិន ដើម្បីពិភាក្សាអំពីសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
On October 11, 2023 -His Excellency Sok Soken, Minister of Tourism, received a courtesy call from a delegation from Shenzhen, China, led by Mr. WANG Shi, Chairman of the Shenzhen Foundation for International Exchange and Cooperation, to discuss the potential for practical cooperation to contribute to the Royal Government of Cambodia under the wise leadership of Samdech Moha Bovar Thipadei Hun Manet, Prime Minister of Cambodia, in promoting tourism and improving the lives of the Cambodian people.